ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតងរវាងវៀតណាមនិងចិន
(VOVWORLD) - នៅក្នុងជំនួបនេះ លោកឧប នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈរបស់ Sailun ក្នុងនាមជាក្រុមហ៊ុន ផលិតសំបកកង់ឈានមុខគេរបស់ពិភពលោក ក៏ដូចជាលទ្ធផលអាជីវកម្ម ការអភិវឌ្ឍ ធនធានមនុស្ស និងការអនុវត្តទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Sailun Vietnam ផងដែរ។
(រូបថត៖ TTXVN) |
កាលពីថ្ងៃទី ២៩ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Sailun និងជា ប្រធានក្រុមហ៊ុន Sailun Vietnam លោកស្រី Liu Yan Hua។ នៅក្នុងជំនួបនេះ លោកឧប នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈរបស់ Sailun ក្នុងនាមជាក្រុមហ៊ុន ផលិតសំបកកង់ឈានមុខគេរបស់ពិភពលោក ក៏ដូចជាលទ្ធផលអាជីវកម្ម ការអភិវឌ្ឍ ធនធានមនុស្ស និងការអនុវត្តទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Sailun Vietnam ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមបានប្រគល់ ឲ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្របសម្រួលជាមួយក្រសួងផែនការនិង វិនិយោគ ដើម្បីកសាងក្រមលក្ខណៈវិនិច្ឆ័យសម្រាប់សហគ្រាសបច្ចេកវិទ្យាខ្ពស់; ស្នើឱ្យ Sailun បន្តអនុវត្តន៍បច្ចេក
វិទ្យាទំនើបបំផុត ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យនៃ សហគ្រាសបច្ចេកវិទ្យាខ្ពស់; ពង្រឹងការតភ្ជាប់ គាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់សហ គ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់សម្ព័ន្ធ ក្រុមហ៊ុន រួមចំណែកជំរុញការអភិវឌ្ឍបៃតង និងប្រកបដោយនិរន្តរភាពនៅវៀតណាម ក៏ដូចជាជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងចិនផងដែរ៕