ជំរុញការកៀងគរបណ្ដាប្រភពកម្លាំងសំរាប់ការងារថែទាំសុខភាពរបស់ប្រជាជន

(VOVworld) - នាថ្ងៃទី៧ វិច្ឆិកា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
បានរៀបចំសិក្ខាសាលាអំពីស្ថានភាពធ្វើសង្គមភាវូបនីយកម្មផ្នែកសុខាភិបាលនៅ
វៀតណាមតាំងពីឆ្នាំ២០១០មក និងដំណោះស្រាយ គោលនយោបាយក្នុងដំណាក់
កាលឆ្នាំ២០១៥-២០២០។

ជំរុញការកៀងគរបណ្ដាប្រភពកម្លាំងសំរាប់ការងារថែទាំសុខភាពរបស់ប្រជាជន - ảnh 1
ការងារពិនិត្យនិងព្យាបាលសំរាប់ចាស់ជរា


នៅទីនេះ បណ្ដាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង បានអះអាងថា ធ្វើ
សង្គមភាវូបនីយកម្មគឺជាការផ្ដួចផ្ដើមគំនិតត្រឹមត្រូវ ដោយសារកៀងគរបានប្រភព
កម្លាំងរបស់សង្គមទាំងមូលក្នុងបុព្វហេតុថែទាំសុខភាពរសំរាប់ប្រជាជន។បណ្ដា
ដំណាងបានលើកឡើងរាល់បញ្ហាដែលដាក់ចេញក្នុងដំណើការអនុវត្តការងារធ្វើ
សង្គមភាវូបនីយកម្មផ្នែកសុខាភិបាលរបស់បក្ស ហើយវាយតំលៃចំពោះស្ថានភាព
អនុវត្តការងារនេះនាបច្ចុប្បន្ន។ដោយឈរលើមូលដ្ឋាននោះ បណ្ដាដំណាងបានស្នើរ
ដំណោះស្រាយមួយចំនួន សំដៅជំរុញខ្លាំងការធ្វើសង្គមភាវូបនីយកម្ម​ បង្កលក្ខណៈ
ងាយស្រួលដើម្បីប្រជាជនទាំងអស់ ជាពិសេសគឺមុខសញ្ញាគោលនយោបាយ ជន
ក្រីក្រត្រូវបានទទួលសេវាកម្មសង្គមនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ