ជំរុញការងារការទូតប្រជាជននិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពវៀតណាមនិងឥណ្ឌា
(VOVWORLD) - នាយប់ថ្ងៃទី ១៧ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយអគ្គលេខាធិការគណៈកម្មាធិ ការសាមគ្គីឥណ្ឌូ-វៀតណាម លោក Kusum Jain; ប្រធានសមាគមមិត្ត ភាពឥណ្ឌូ-វៀតណាមលោក K.L. Malhotra; សមាជិកនៃសមាគមមិត្តភាពឥណ្ឌា-វៀតណាមនិងមិត្តភក្តិឥណ្ឌាជាច្រើន។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជាមួយគណៈប្រតិភូ ( រូបថត៖ Doan Tan/TTXVN) |
អគ្គលេខាធិការគណៈកម្មាធិការសាមគ្គីឥណ្ឌូ-វៀតណាម លោក Kusum Jain និងប្រធានសមាគមមិត្តភាព ឥណ្ឌា-វៀត ណាមលោក K.L. Malhotra បានចែករំលែកនូវមនោសញ្ចេត នាដ៏ជ្រាលជ្រៅ ការគោរពនិងការកោតសរសើរ ចំពោះលោកប្រធានហូជីមិញ ហើយជឿជាក់ ថា ដំណើរទស្សនៈកិច្ចលើកនេះរបស់លោកប្រធានរដ្ឋសភាវៀត ណាមនឹងបើកចេញទិសដៅថ្មី ក៏ដូចជា ជំរុញទំនាក់ទំនងកាន់ តែរឹងមាំរវាងប្រទេសទាំងពីរនាពេលអនាគត។
អញ្ជើញជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue សង្ឃឹមថា គ្រប់អង្គភាព សហគមន៍ សមាគម និងមិត្តភ័ក្តិនៅឥណ្ឌាទាំងអស់ នឹងប្រកៀកស្មារជាមួយគ្នា រួមដំណើរជាមួយគ្នា ដើម្បីជំរុញការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជឿជាក់ថា ទំនាក់ទំនងវៀតណាម-ឥណ្ឌានិយាយរួម និងទំនាក់ទំនងការទូតប្រជាជនរវាងប្រទេសទាំងពីរនិយាយដោយឡែក នឹងកាន់តែរីកចម្រើន ដែលពិតជាក្លាយជា សសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំង ៥ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕