ជំរុញការតភ្ជាប់ក្នុងតំបន់ឲ្យកាន់តែជាក់ស្តែងថែមទៀត
(VOVWORLD) - ការបង្កើតយន្តការដើម្បីតភ្ជាប់តំបន់ដ៏រឹងមាំគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចជាទូទៅនិងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជាតិ គឺជាតម្រូវការបន្ទាន់ដែលត្រូវបានដាក់ចេញ។
គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធនាពេលខាងមុខក៏ផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍តំបន់ផងដែរ (រូបថត៖ laodong.vn |
ខ្លឹមសារនេះបានបញ្ជាក់ នៅក្នុងរបាយការណ៍នយោបាយដែលបានដាក់ជូនមហាសន្និបាតលើកទី ១៣ របស់បក្ស។ នៅក្នុងមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាម ដែលបានប្រារព្ធនៅទីក្រុងហាណូយ តំណាងជាច្រើនបានសម្តែងនូវទស្សនៈរបស់ខ្លួនដែលថា តំបន់នីមួយៗត្រូវតែមានផ្នត់គំនិតថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមតាមមូលដ្ឋាន។ លោក Pham Van Hau អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានលើកឡើងថា៖ “រហូតមកដល់ពេលនេះ Ninh Thuan បានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញ ពីគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល រដ្ឋសភាក៏ដូចជាការបញ្ជាណែនាំរបស់មជ្ឈឹម ក្នុងសេចក្តីសម្រេចចិត្តលេខ ៥៥។ Ninh Thuan មានបំណងចង់ឲ្យគោលយោបាយនេះ កាន់តែជាក់ស្តែងជាងទៀត ដើម្បីធ្វើយ៉ាងម៉េចឲ្យសកម្មភាពតភ្ជាប់តំបន់កាន់តែមានប្រសិទ្ធភាព កាន់តែមានលក្ខណៈរីកសាយភាយរវាងបណ្តាមូលដ្ឋាននិងបង្កើតឡើងលក្ខណៈប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចវៀតណាម”។
អ្នកចូលរួមក៏បានលើកឡើងផងដែរថា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្របណ្តាខេត្តនិងតំបន់ចាំបាច់ត្រូវមានការតភ្ជាប់យ៉ាងខ្លាំងក្លាពិតប្រាកដ និងមានប្រសិទ្ធភាព ទើបសេដ្ឋកិច្ចសមុទ្រនឹងនាំមកនូវប្រសិទ្ធភាពខ្ពស់បំផុត៕