ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ

(VOVWORLD) - កំពង់ផែកុងតឺន័រទឹកជ្រៅដំបូងនៃតំបន់ភាគខាងជើងវៀតណាម ទើបនឹង បានបើកសម្ពោធក្នុងតំបន់កំពង់ផែអន្តរជាតិ Lach Huyen ទីក្រុង Hai Phong។ នាពេលគម្រោងការណ៍នេះត្រូវបានដាក់ឲ្យដំណើរការ គឺការដឹកជញ្ជូនទំនិញ ពីកំពង់ផែ Hai Phong ទៅកាន់តំបន់អាមេរិកខាងជើងនិងទ្វីបអឺរ៉ុប នឹងមិនត្រូវឆ្លង កាត់ហុងកុង (ចិន) ឬសឹង្ហបុរី ទៀតឡើយ។

  នេះជាកំពង់ផែកុងតឺន័រអន្តរជាតិដែលមានសត្ថមភាពទទួលនាវាធំៗ ផ្ទុកទំនិញឡើងដល់ទៅ ១០០ពាន់តោន។ ពេលវេលាដឹកជញ្ជូនក៏ត្រូវបានកាត់ បន្ថយផងដែរ។ ពិសេសគឺ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រដូច្នេះនឹង រួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសវៀតណាមនិយាយដោយឡែក និងតំបន់ទន្លេមេគង្គទាំងមូលនិយាយរួម។ លោក Nguyen Van Cong អនុរដ្ឋមន្រ្តី ក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាម បានឲ្យដឹងថា៖

        “នេះជាសំណង់សំខាន់ណាស់ ដើម្បីបង្កើតឡើងការតភ្ជាប់ចរាចរណ៍អន្តរ តំបន់ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ភាគខាងជើងទាំងមូល។ ភារកិច្ចនៃផ្នែកដឹកជញ្ជូននាពេលខាងមុខគឺធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយការ ចំណាយខាង logistics ចុះនៅត្រឹម១៥ដល់១៧%។ ដោយហេតុនេះ ចាំបាច់ត្រូវ ផ្ដោតសំខាន់ទៅលើខ្សែចរាចរណ៍សំខាន់ជួរមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ