ជំរុញការត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារ ដោយការពារសិទ្ធិរបស់អ្នកផលិត និងអតិថិជន

(VOVWORLD) -នាឆ្នាំ ២០១៧ ចលនា “ជនវៀតណាមផ្ដល់ អាទិភាព ប្រើ ប្រាស់ ទំនិញ វៀតណាម” បានបន្តរួមវិភាគទានក្នុងការលើកកម្ពស់មនសិការរបស់ប្រជាជនក្នុងការជ្រើសរើស និងប្រើប្រាស់ទំនិញវៀតណាម។
ជំរុញការត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារ ដោយការពារសិទ្ធិរបស់អ្នកផលិត និងអតិថិជន - ảnh 1ជំរុញការត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារ ដោយការពារសិទ្ធិរបស់អ្នកផលិត និងអតិថិជន 

នាព្រឹកថ្ងៃទី ១៥ មិនានៅទីក្រុងហាណូយ គណកម្មការបញ្ជាណែនាំមជ្ឈឹមចលនា “ជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” បានរៀបចំសន្និសីទស្ដីពីការវាយតម្លៃលើប្រសិទ្ធភាពក្នុងការអនុវត្តចលនានេះក្នុងឆ្នាំ ២០១៧ និងអនុវត្តន៍ភារកិច្ចនាឆ្នាំ ២០១៨។ នៅក្នុងសន្និសីទនេះ សមាជិកគណកម្មការបញ្ជាណែនាំបានវាយតម្លៃថា៖ នាឆ្នាំ ២០១៧ ចលនា “ជនវៀតណាមផ្ដល់ អាទិភាព ប្រើ ប្រាស់ ទំនិញ វៀតណាម” បានបន្តរួមវិភាគទានក្នុងការលើកកម្ពស់មនសិការរបស់ប្រជាជនក្នុងការជ្រើសរើស និងប្រើប្រាស់ទំនិញវៀតណាម ហើយជួយឲ្យសហគ្រាស់មានមនសិការយ៉ាងជាក់លាក់នូវតួនាទី ភារកិច្ច  ដោយកែលម្អ និងអនុវត្តន៍តាមវិទ្យាសាស្ត្រ បច្ចេកវិទ្យា សំដៅផលិតទំនិញដែលមានគុណភាពខ្ពស់ដែលមានកម្លាំងប្រគួតប្រជែង ហើយឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណកម្មធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានសើកសំណើថា៖

“យើងគប្បីអនុវត្តប្រកដោយប្រសិទ្ធភាពនូវកម្មវិធីពន្លឿនពាណិជ្ជកម្មទីផ្សារក្នុងស្រុក សំដៅជួយឧបត្ថម្ភសហគ្រាសផ្សព្វផ្សាយពាណិជ្ជសញ្ញា ស្វែងរកវិស័យបើកទូលាយទីផ្សារ សហប្រតិបត្តិការ និងជំរុញខ្លាំងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅតាមមូលដ្ឋាននីមួយៗ ហើយជំរុញ ការត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារ ដើម្បីការពារសិទ្ធិយ៉ាងត្រឹមត្រូវរបស់អ្នកផលិត និងអតិថិជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ