ជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ក្នុងសហគ្រាស

(VOVWORLD) - លោក Le Anh Dung អនុប្រធាននាយកដ្ឋានទូទាត់នៃធនាគាររដ្ឋ បានឲ្យដឹង ថា សកម្មភាពទូទាត់នាពេលខាងមុខនឹងយកអតិថិជនធ្វើជាស្នូលដើម្បី លើកកំពស់គុណភាពសេវាកម្មនិងបង្កើនកម្លាំងប្រកួតប្រជែង ព្រមទាំងយក បច្ចេកវិទ្យាជឿនលឿននៃបដិវត្តន៍ឧស្សាហ កម្ម៤.០ធ្វើជាកម្លាំងចលករនៃការអភិវឌ្ឍផងដែរ។ 
ជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ក្នុងសហគ្រាស - ảnh 1 ទិដ្ឋភាពទូទៅនៃវេទិកា“ជំរុញការទូទាត់ ដោយមិនប្រើសាច់ប្រាក់ក្នុងសហគ្រាស”។ (រូបថត៖ kinhtedothi.vn)

ក្នុងគោលដៅបន្តជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់និងការ ទូទាត់អេឡិចត្រូនិកតាមសេចក្ដីសម្រេចចិត្តលេខ២៥៤៥របស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល នារសៀលថ្ងៃទី២៦ សីហា នៅទីក្រុងហាណូយ សភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានរៀបចំវេទិកា “ជំរុញការទូទាត់ ដោយមិនប្រើសាច់ប្រាក់ក្នុងសហគ្រាស”។

លោក Le Anh Dung អនុប្រធាននាយកដ្ឋានទូទាត់នៃធនាគាររដ្ឋ បានឲ្យដឹង ថា សកម្មភាពទូទាត់នាពេលខាងមុខនឹងយកអតិថិជនធ្វើជាស្នូលដើម្បី លើកកំពស់គុណភាពសេវាកម្មនិងបង្កើនកម្លាំងប្រកួតប្រជែង ព្រមទាំងយក បច្ចេកវិទ្យាជឿនលឿននៃបដិវត្តន៍ឧស្សាហកម្ម៤.០ធ្វើជាកម្លាំងចលករនៃការអភិវឌ្ឍផងដែរ។ លោកបានថែងថា៖

“ធនាគាររដ្ឋនឹងបន្តស្រាវជ្រាវដើម្បីចេញផ្សាយថ្មី ធ្វើវិសោធនកម្ម និង បំពេញបន្ថែមបទបញ្ញត្តិដែលមានស្រាប់ សំដៅបង្កើតច្រករបៀងគតិយុត្តដ៏ បើកចំហនិងងាយស្រួលសម្រាប់សកម្មភាពទូទាត់ដោយមិនប្រើសាច់ប្រាក់និងសកម្មភាពទូទាត់អេឡិចត្រូនិក។ អភិវឌ្ឍការទូទាត់ដោយមិនប្រើសាច់ ប្រាក់នៅតាមតំបន់ជនបទ ដោយគំរូថ្មីៗនិងដំណោះស្រាយស្របទៅនឹង យុទ្ធសាស្ត្រជាតិស្ដីពីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ បង្កើនការគ្រប់ គ្រង ការឃ្លាំមើលទៅលើប្រព័ន្ធទូទាត់សំខាន់ៗ មធ្យោបាយនិងសេវាកម្មទូទាត់ ថ្មីៗ ក៏ដូចជាសកម្មភាពទូទាត់ឆ្លងដែន សំដៅធានាប្រសិទ្ធភាព សុវត្ថិភាព និងជំនឿទុកចិត្តចំពោះការទូទាត់អេឡិចត្រូនិកផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ