ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ ​សុវត្ថិភាព និង​មានរបៀប​រៀបរយ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - កិច្ចព្រមព្រៀង GCM គឺជាលទ្ធផលនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ស្មារតីចែករំលែក ការទទួលខុសត្រូវរបស់បណ្ដាប្រទេស ឆ្ពោះទៅរកគោលដៅលើកកម្ពស់ការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងមានរបៀបរបរយ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងគ្របដណ្ដប់ផងដែរ។
ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ ​សុវត្ថិភាព និង​មានរបៀប​រៀបរយ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1សន្និសីទ ដើម្បីផ្សព្វផ្សាយកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ ប្រកបដោយសុវត្ថិភា  (រូបថត៖ vnanet.vn) 

នាព្រឹកថ្ងៃទី ១១ ខែតុលា នៅទីក្រុងហូជីមិញ ក្រសួងការបរទេសវៀតណាមបានរួមសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រៀបចំសន្និសីទ ដើម្បីផ្សព្វផ្សាយនូវកិច្ចព្រមព្រៀងសកល ស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ ប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរាបរយ (កិច្ចព្រមព្រៀង GCM) ប្រចាំតំបន់ភាគខាងត្បូង។

អញ្ជើញថ្លែងនៅទីនេះ លោក To Anh Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងទៅ ការកើនឡើងនៃលំហូរជនចំណាកស្រុកឆ្លងដែនបាននាំឱ្យមានការបង្កើតកិច្ចព្រមព្រៀង GCM ដែលជាកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលដើមដំបូង ស្ដីពីការធ្វើចំណាកស្រុក សំដៅបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការសកលលោក ដើម្បីគ្រប់គ្រង ការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធ ភាព។

កិច្ចព្រមព្រៀង GCM គឺជាលទ្ធផលនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ស្មារតីចែករំលែកការទទួលខុសត្រូវរបស់បណ្ដាប្រទេស ឆ្ពោះទៅរកគោលដៅលើកកម្ពស់ការធ្វើចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាព និងមានរបៀបរបរយ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងគ្របដណ្ដប់ផងដែរ។

យោងតាមលោក To Anh Dung បានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនបានធ្វើចំណាកស្រុកទៅកាន់បរទេស និង ជនបរទេសចូលមកវៀតណាមកាន់តែច្រើន។ ទន្ទឹមនឹងដំណើរការធ្វើសមាហរណកម្មនោះ វៀតណាមបាននិងកំពុងសុក្រិតនិងផ្សព្វផ្សាយនូវគោលនយោបាយនិងច្បាប់ដើម្បីសម្រួលដល់ការធ្វើចំណាកស្រុកស្របច្បាប់ ប្រកបដោយសុវត្ថិភាព ទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ការជួញដូរមនុស្ស និងការពារសិទ្ធិរបស់ជនចំណាកស្រុកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ