ជំរុញការធ្វើសមាហរណកម្មនិងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
(VOVWORLD) - វៀតណាមសន្យាថា នឹង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសផ្សេងៗដើម្បីអនុវត្តន៍សេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសសមាជិក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បី ទន្លេមេគង្គ-ឡានឆាងក្លាយទៅជាទន្លេនៃខឿនវប្បធម៌នានាពោរពេញទៅដោយអត្តសញ្ញាណ នៃភាពស្អិតរមួត ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ។
រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha។
|
វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង ក្រោមមូលបទ “សហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមនិងជំរុញការអភិវឌ្ឍរួម” លើកទី២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ទី៨ ខែធ្នូ តាមទម្រង់អនឡាញ។ ថ្លែងនៅវេទិកា រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha បានសង្កត់ធ្ងន់ ថា៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គួរតែកសាង ផែនការអភិវឌ្ឍចម្រុះប្រកបដោយចីរភាពសម្រាប់អាងទន្លេទាំងស្រុង ដោយឈរលើ ការពិនិត្យមើលលក្ខណៈជាក់ស្ដែង និងផលប្រយោជន៍នៃប្រទេសសមាជិកនីមួយៗ; ពង្រឹងទំនាក់ទំនងភាពជាដៃគូរវាងបណ្ដារដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ រួមទាំង អង្គការតំបន់និងអន្តរជាតិ សហគមន៍ វិទ្យាសាស្ត្រ អាជីវកម្ម និងសង្គមស៊ីវិល។ ទន្ទឹម នឹងនោះ គោលនយោបាយនិងប្រតិបត្តិការគ្រប់គ្រងធនធានទឹក ត្រូវស្របតាមគោល ដៅរបស់ថ្នាក់ដឹកនាំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាការស្ដារ សេដ្ឋកិច្ចបៃតងឡើងវិញក្រោយកូវីដ-១៩ ការអភិវឌ្ឍប្រកបដោយចីរភាពដោយឈរ លើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការសន្យា នានា ដែលបានដាក់ចេញនៅកិច្ចប្រជុំលើកទី២៦បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់ អង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP២៦)។ វៀតណាមសន្យាថា នឹង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសផ្សេងៗដើម្បីអនុវត្តន៍សេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសសមាជិក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បី ទន្លេមេគង្គ-ឡានឆាងក្លាយទៅជាទន្លេនៃខឿនវប្បធម៌នានាពោរពេញទៅដោយអត្តសញ្ញាណ នៃភាពស្អិតរមួត ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ៕