ជំរុញការនាំចេញផ្លែស្រកានាគវៀតណាមទៅកាន់ទីផ្សារអូស្ត្រាលីនិងនូវែលសេឡង់
(VOVWORLD) - នាថ្ងៃទី ១២ ខែឧសភា នាយកដ្ឋានជំរុញពាណិជ្ជកម្ម មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Long An ស្ថាប័នតំណាងពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់ និងស្ថាប័នតំណាងពាណិជ្ជកម្មនៅអូស្ត្រាលីបានសម្របសម្រួល រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ពិគ្រោះយោបល់ការនាំចេញផ្លែស្រកានាគទៅកាន់ទីផ្សារ អូស្ត្រាលី និងនូវែលសេឡង់” តាមទម្រង់អនឡាញ។
កែច្នៃផ្លែស្រកានាគដើម្បីនាំចេញ។ (រូបថត៖ Minh Tri/TTXVN) |
ធ្វើការពិភាក្សាជាមួយវាគ្មិន និងធុរកិច្ច ស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមនៅអូស្ត្រាលី និងនូវែលសេឡង់បានចែករំលែកពីទម្លាប់ធ្វើអាជីវកម្ម និងប្រើប្រាស់នៃទីផ្សារក្នុងតំបន់ ការជំរុញពាណិជ្ជកម្មផ្លែស្រកានាគនៅក្នុងតំបន់ តម្រង់ទិសដៅអភិវឌ្ឍន៍ និងធ្វើពិពិធកម្មផលិតផលអេកូឡូស៊ីដូចជា ម្សៅផ្លែស្រកានាគ ផ្លែស្រកានាគក្លាស្សេ ទឹកផ្លែស្រកានាគ ដើម្បីកាត់បន្ថយសម្ពាធពីប្រភពផ្គត់ផ្គង់នៅរដូវប្រមូលផល។ ទន្ទឹមនឹងនោះ បណ្តាស្ថាប័នបានផ្តល់អនុស្សណ័ដល់មូលដ្ឋាននិងសហគ្រាសក្នុងស្រុក ត្រូវបង្កើតយុទ្ធនាការផ្សព្វផ្សាយម៉ាកយីហោ ដោយផ្តោតសំខាន់លើលក្ខណៈសម្បត្តិអាហារូបត្ថម្ភនៃផលិតផលរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ និងពង្រីកមុខសញ្ញាអតិថិជនចេញទៅខាងក្រៅក្រុមអតិថិជនអាស៊ីប្រពៃណី៕