ជំរុញការនាំចេញពីវៀតណាមទៅកាន់ចក្រភពអង់គ្លេស

(VOVWORLD) - នៅឆ្នាំ ២០២០ តម្លៃនាំចេញសរុបរវាងប្រទេសទាំងពីរវៀតណាមនិងចក្រភពអង់គ្លេសសម្រេចបាន ៥,៦៤ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះវៀតណាមបាននាំចេញទៅចក្រភពអង់គ្លេសក្នុងតម្លៃជិត ៥ ពាន់លានដុល្លារអាមេរិក ជាមួយផលិតផលកសិកម្មជាច្រើនដូចជា អង្ករ បន្លែ ផ្លែឈើ គ្រាប់ស្វាយចន្ទី កា ហ្វេ ម្រេច។
ជំរុញការនាំចេញពីវៀតណាមទៅកាន់ចក្រភពអង់គ្លេស - ảnh 1រួបថត៖ doanhnghiepvn.vn

នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា នាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានរៀបចំសន្និសីទតាមអនឡាញ ដោយប្រធានបទ“ បញ្ហាប្រឈម ឱកាស និងដំណោះស្រាយសម្រាប់ជំលោះ នៅពេលនាំចេញទំនិញទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (ហៅកាត់ថា UKVFTA) សំដៅជួយឧបត្ថម្ភបណ្ដសសហគ្រាសវៀតណាមជ្រៀតចូលទីផ្សារនានា និងចាប់យកឱកាស ស្វែងយល់បញ្ហាប្រឈម ក៏ដូចជាយល់ដឹងអំពីវិធីដោះស្រាយជម្លោះដែលកើតឡើងនៅពេលនាំចេញទំនិញ។

នៅឆ្នាំ ២០២០ តម្លៃនាំចេញសរុបរវាងប្រទេសទាំងពីរវៀតណាមនិងចក្រភពអង់គ្លេសសម្រេចបាន ៥,៦៤ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះវៀតណាមបាននាំចេញទៅចក្រភពអង់គ្លេសក្នុងតម្លៃជិត ៥ ពាន់លានដុល្លារអាមេរិក ជាមួយផលិតផលកសិកម្មជាច្រើនដូចជា អង្ករ បន្លែ ផ្លែឈើ គ្រាប់ស្វាយចន្ទី កា ហ្វេ ម្រេច។ កិច្ចព្រមព្រៀង UKVFTA ចូលជាធរមានចាប់ពីថ្ងៃទី ១ ឧសភា ហើយនេះគឺជាឱកាសដ៏ធំធេងសម្រាប់សហគ្រាសវៀតណាមជ្រៀតចូលទីផ្សារចក្រភពអង់គ្លេស ហើយសហគ្រាសដែលមានបំណងចង់នាំចេញទៅកាន់ទីផ្សារចក្រភពអង់គ្លេសត្រូវស្វែងយល់ឱ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀង UKVFTA ស្តីពីការសន្យាពន្ធលើទំនិញនាំចេញ បទប្បញ្ញត្តិស្ដីពីគតិយុត្តិ ក៏ដូចជាកាដោះស្រាយជម្លោះនៅពេលនាំចេញតាមកិច្ចព្រមព្រៀងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ