ជំរុញក្របខ័ណ្ឌសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយតំបន់និងវៀតណាម
(VOVWORLD) - នាថ្ងៃទី ២៣ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានជួបសន្ទនាជាមួយលោកស្រី Sarah Bianchi អនុតំណាងពាណិជ្ជកម្មអាមេរិក។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ ស្ថានទូតវៀតណាម) |
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung និងលោកស្រី Sarah Bianchi បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីវិស័យ សហប្រតិបត្តិការមួយចំនួននិងកង្វល់រួមក្នុងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក។ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការជំរុញក្របខ័ណ្ឌ សហប្រតិ បត្តិការផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយតំបន់ និង វៀតណាម។
លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung មានបំណងថា ភាគីទាំងពីរនឹងរក្សា កិច្ចសហប្រតិបត្តិការ កិច្ចសន្ទនាប្រកបដោយសុច្ឆន្ទៈ លើបញ្ហានានាដែលនៅតែមាន ភាពខុសប្លែក។ អនុតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Sarah Bianchi បាន ស្វាគមន៍លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung ទៅកាន់ទីក្រុងវ៉ាស៊ីនតោណ ហើយមានបំណងចង់បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត និងស្ថានទូត វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ៕