ជំរុញការប្រកួតប្រជែង ផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតនៅក្នុងខឿនសេដ្ឋកិច្ចទើប លេច ធ្លោថ្មី
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN) ឆ្នាំ 2018 នាព្រឹកថ្ងៃទី ១២ កញ្ញានៅទីក្រុងហាណូយ វិទ្យាស្ថាន សកលលោក McKinsey (សម្ព័ន្ធក្រុមហ៊ុនផ្តល់យោបល់ប្រឹក្សាយុទ្ធសាស្ត្រ អាជីវកម្មអន្តរជាតិ McKinsey ) បានប្រកាសរបាយការណ៍ "មានប្រសិទ្ធភាព ច្រើនលើសលប់៖ ខឿនសេដ្ឋកិច្ចទើនបានលេចធ្លោដោយមានកំណើនខ្ពស់ និង សហគ្រាសជួយគាំទ្រ" ។
អគ្គនាយករងទទួលបន្ទុកខាងផ្តល់យោបល់ប្រឹក្សាយុទ្ធសាអាជីវកម្មអន្តរ ជាតិ លោកស្រី Anu Madgavkar (ខាងស្តាំ) |
ក្នុងចំណោមខឿនសេដ្ឋកិច្ចចំនួន៧១ដែលត្រូវបានវិភាគពីរបាយការណ៍នៅខាងលើ មានខឿនសេដ្ឋកិច្ចចំនួន ៧ មានកំរិតកំណើន GDP មធ្យមលើ មនុស្សម្នាក់សម្រេចជាង ៣,៥% ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ។
អគ្គនាយករងទទួលបន្ទុកខាងផ្តល់យោបល់ប្រឹក្សាយុទ្ធសាអាជីវកម្មអន្តរ ជាតិ លោកស្រី Anu Madgavkar បានអះអាងថាក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើពិភពលោកដែលមាន ការផ្លាស់ប្តូរថ្មីអំពីបច្ចេកវិទ្យា ជួយកែលម្អផលិតភាព បង្កើនការប្រកួត ប្រជែង។ ដោយឈរលើគ្រឹះមូលដ្ឋាននៃកម្លាំងពលករដែលមានជំនាញវិជ្ជាជីវ នេះ វៀតណាមត្រូវការប្រើប្រាស់នូវឧត្តមភាពទាំងនេះក្នុង បដិវត្តន៍ឧស្សាហ កម្ម ៤.០ ផងដែរ៕