ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពទេសចរណ៍របស់ទីក្រុងហាណូយ

(VOVWORLD) - កម្មវិធីនេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនូវការងារផ្សាយព័ត៌មាន ឃោសនា ផ្សព្វផ្សាយសម្រាប់សកម្មភាព ព្រឹត្តិការណ៍ទេសចរណ៍របស់ទីក្រុង។
ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពទេសចរណ៍របស់ទីក្រុងហាណូយ - ảnh 1មន្ទីរទេសចរណ៍ទីក្រុងហាណូយបានចុះហត្ថលេខា ជាមួយមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហាណូយ (ប្រភព៖ vov.vn)

នាថ្ងៃទី ២៤ ខែមិនា មន្ទីរទេសចរណ៍ទីក្រុងហាណូយបានចុះហត្ថលេខា ជាមួយមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហាណូយស្ដីពីការលើកកម្ពស់ប្រសិទ្ធភាពផ្សាយព័ត៌មាន ផ្សព្វផ្សាយ ឃោសនា និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពទេសចរណ៍របស់ទីក្រុងសម្រាប់ដំណាក់កាល ២០២១-២០២៥ ។

កម្មវិធីនេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនូវការងារផ្សាយព័ត៌មាន ឃោសនា ផ្សព្វផ្សាយសម្រាប់សកម្មភាព ព្រឹត្តិការណ៍ទេសចរណ៍របស់ទីក្រុង។ ប្រការនេះក៏សំដៅផ្លាស់ប្ដូរថ្មី មធ្យោបាយ ខ្លឹមសារ និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការងារផ្សាយព័ត៌មាន ទេសចរណ៍ ក៏ដូចជាឆ្ពោះទៅរកការជំរុញការផ្លាស់ប្ដូរឌីជីថលលើវិស័យ ទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ