ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីកំណែទម្រង់រដ្ឋបាលចូលក្នុងការពិតជាក់ស្ដែង

ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីកំណែទម្រង់រដ្ឋបាលចូលក្នុងការពិតជាក់ស្ដែង - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំអំពីការងារកែទម្រង់បែបបទរដ្ឋបាល

(VOVworld) - សំដៅលើកកំពស់សមត្ថភាពប្រកួតប្រជែង ទាក់ទាញការវិនិយោគ
ក្នុងឆមាសទីមួយឆ្នាំនេះ រដ្ឋាភិបាលវៀតណាមនិងក្រសួង ស្ថាប័នទាក់ទិននានា
បានផ្សព្វផ្សាយឯកសារកំណត់ច្បាប់ជាច្រើនដើម្បីងាយស្រួលបនីយកម្មចំនួន៩៤%
នៃបរិមាណបែបបទរដ្ឋបាល។ទន្ទឹមនឹងនោះ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុង
សកម្មភាពរដ្ឋបាលនិងសេវាកម្មសាធារណៈក៏ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិ
ភាព។ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មការទទួលបន្ទុកកំណែទម្រង់រដ្ឋបាល
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន លើកច្បាស់ថា៖

 “ក្រសួងនិមួយៗ ស្ថាប័ននិមួយៗ និងតំបន់និមួយៗត្រូវនាំចេញនិងដោះស្រាយ
រាល់បញ្ហាទាក់ទិនដល់កំណែទម្រង់បែបបទរដ្ឋបាល។ឧទាហរណ៍ នាយករដ្ឋមន្រ្តី
រដ្ឋាភិបាលបាននាំចេញគោលការណ៍អំពីរដ្ឋាភិបាលអេឡិចត្រូនិក គឺខុទ្ទកាល័យ
រដ្ឋាភិបាលនិងក្រសួងព័ត៌មាននិងផ្សព្វផ្សាយត្រូវមានការទទួលខុសត្រូវណែនាំ
និងនាំចេញផែនការអនុវត្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ