ជំរុញការផ្ដើមគំនិតទន្លេមេគ្គងក្រោម។
(VOV) /  
|
ជំរុញការផ្ដើមគំនិតទន្លេមេគ្គងក្រោម។ (vietnamplus.vn) |
VOV-វៀតណាមនិងអាមេរិករួមយកចិត្តទុកដាក់ដល់ការផ្ដើមគំនិតទន្លេ
មេគ្គងក្រោម (LMI) វាយតំលៃខ្ពស់តួនាទីរបស់ប្រទេសនីមួយៗ ទន្ទឹមនឹងនោះ
សន្យាបន្តខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ការផ្ដើមគំនិតនេះ។ ក្នុងសិក្ខាសាលា “បើកទូលាយកិច្ចសហប្រតិបត្តិការ” ដោយស្ថានទូតវៀតណាមរួមជាមួយក្រសួងការបរទេសអាមេរិកសហការរៀបចំនៅទីក្រុងវ៉ាស៊ីងតោននាថ្ងៃទី១ឧសភាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Quang Vinh បានកត់សម្គាល់ការ
ដែល LMI កាន់តែអភិវឌ្ឍន៍ពហុបែប បើកទូលាយអំពីទ្រង់ទ្រាយគឺជាការ
ខំប្រឹងប្រែងសំខាន់ក្នុងទំនាក់ទំនងអាមេរិក-អាស៊ាន។ រីឯខ្លួនវិញ ឧបការីស្ដីទី
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Joseph Yun បានឲ្យដឹងថា LMI ដើរតួនាទីសំខាន់
មួយក្នុងគោលនយោបាយតុល្យភាពឡើងវិញនៅទ្វិបអាស៊ីរបស់អាមេរិក។ លោកក៏
បានវាយតំលៃខ្ពស់តួនាទីរបស់វៀតណាមក្នុងការជំរុញការផ្ដើមគំនិតនេះដែរ៕
-VOV