ជំរុញការផ្ទេរឌីជីថល - បង្កើនការប្រកួតប្រជែងសម្រាប់អង្គភាពអាជីវកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហាណូយ សភាពា ណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម បានរៀបចំឡើងវេទិកាមួយក្រោមប្រធានបទ “ការផ្ទេរទៅឌីជីថលក្នុងវិស័យនាំចូលនិងនាំចេញទំនិញ ។
ជំរុញការផ្ទេរឌីជីថល - បង្កើនការប្រកួតប្រជែងសម្រាប់អង្គភាពអាជីវកម្ម - ảnh 1 ទិដ្ឋភាពនៃវេទិកាមួយក្រោមប្រធានបទ «ការផ្ទេរទៅឌីជីថលក្នុងវិស័យនាំចូលនិងនាំចេញទំនិញ» (រូបថត៖ VGP)

ក្នុងវេទិកានេះ អង្គវេទិកាបានឲ្យដឹងថាតម្រូវការជាចាំបាច់សម្រាប់អង្គភាពអាជីវកម្មនាបច្ចុប្បន្ននេះគឺត្រូវតែផ្ទេរទៅ ឌីជីថល ដើម្បីចាប់យកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនាពេលខាងមុខនេះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីភាព វៀតណាម - សហភាពអាស៊ី (EVFTA) ដែលត្រូវបានអនុវត្តនៅលើទីផ្សារធំ ដោយមានចំនួនប្រជាជន ៥០០ លាននាក់។ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc បានឱ្យដឹងថា៖

«ការទទួលខុសត្រូវរបស់អង្គភាពអាជីវកម្ម ត្រូវតែផ្លាស់ប្តូរខ្ចីគំរូធ្វើអាជីវកម្មនិងបង្កើតគំរូអភិបាលកិច្ចដោយផ្អែកលើ បច្ចេក វិទ្យាឌីជីថល និងឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័នផងដែរ។ នាពេលនេះ នៅតែមានអង្គភាពអាជីវកម្មមិនតិចទេ ដែលបានព្រងើយកន្តើយចំពោះឌីជីថល ហើយចាត់ទុកថាការផ្លាស់ប្តូរទៅឌីជីថលគ្រាន់តែជាមធ្យោបាយដើម្បីឲ្យមាន ឬក៏ជាចំណាយមួយត្រូវតែបង់តែប៉ុណ្ណោះ ប៉ុន្តែមិនចាត់ទុកថានេះគឺការវិនិយោគដ៏សំខាន់ជាចម្បងដើម្បីលើកកំពស់ការប្រកួតប្រជែងនៅក្នុងយុគសម័យឌីជីថលផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ