ជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់

(VOVWORLD) - ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនកិច្ចនិងជំនួបពិភាក្សារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ កិច្ចប្រជុំនៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់ បានរួមចំណែកពង្រឹងនិងបំពេញផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ក៏ដូចជា ផលប្រយោជន៍របស់សហគមន៍កាតូលិកនៅវៀតណាម។
ជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសលោក  Ha Kim Ngoc ទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់  Miroslaw Stanislaw Wachowski (រូបថត៖ TTXVN)

នាថ្ងៃទី ២២ មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ ម៉ុងសេញ័រ (Monsignor) Miroslaw Wachowski ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមនិងធ្វើជាសហប្រធានកិច្ចប្រជុំជុំទី ៩ នៃក្រុមការងារចម្រុះវៀតណាម-បុរីវ៉ាទីកង់។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនកិច្ចនិងជំនួបពិភាក្សារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ កិច្ចប្រជុំនៃក្រុមការងារចម្រុះវៀត ណាម - បុរីវ៉ាទីកង់ បានរួមចំណែកពង្រឹងនិងបំពេញផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ក៏ដូចជា ផលប្រយោជន៍របស់សហគមន៍កាតូលិកនៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យបុរីវ៉ាទីកង់ បន្តការយកចិត្តទុកដាក់និងណែនាំសហគមន៍កាតូលិកវៀតណាមកាន់តែជិតស្និទ្ធជាមួយគ្នា រួមដំណើរជាមួយប្រទេសជាតិ គោរពច្បាប់ រួមចំណែកលើកកំពស់រូបភាពដ៏ល្អនៃសាសនាកាតូលិកវៀតណាមនិងជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់។ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានពាំនាំការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជូនចំពោះនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ លោកកាឌីណាល់ Parolin មកបំពេញទស្សនកិច្ចនៅវៀតណាម។

លោកអនុរដ្ឋមន្ត្រី Miroslaw Wachowski បានអះអាងថា សម្តេចប៉ាប់ Francis និងបុរីវ៉ាទីកង់តែងតែចង់ឱ្យទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់មានការ អភិវឌ្ឍកាន់តែខ្លាំងឡើង បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍កាតូលិកវៀតណាម រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកអនុរដ្ឋមន្ត្រី Miroslaw Wachowski ក៏បានឯកភាពលើវិធានការជំរុញទំនាក់ទំនងរវាងភាគីទាំងពីរនាពេលខាងមុខ ជាពិសេសបង្កើនទំនាក់ទំនងជាប្រចាំរវាងភាគីទាំងពីរ និងរក្សាយន្តការពិគ្រោះយោបល់ដែលមានស្រាប់។

នាថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេស លោក Ha Kim Ngoc និងអនុរដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោក Miroslaw Wachowski បានធ្វើជាសហប្រធាននៃកិច្ចប្រជុំជុំទី ៩ នៃក្រុមការងារចម្រុះវៀតណាម -បុរីវ៉ាទីកង់។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់បច្ចុប្បន្នកំពុងអភិវឌ្ឍន៍យ៉ាងសកម្មពីមួយថ្ងៃទៅមួយថ្ងៃ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ