ជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចបៃតងក្នុងស្ថានភាពបម្រែបម្រួលអាកាសធាតុ
(VOVWORLD) -នាថ្ងៃទី ២៧ កញ្ញា វិទ្យាស្ថានយុទ្ធសាស្ត្រ គោលនយោបាយធនធានធម្មជាតិ និងបរិស្ថាន បានរួមសហការជាមួយមូលនិធិ Hans Seidel Foundation (HSF) ប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលា “សន្ទស្សន៍សេដ្ឋកិច្ចបៃតងក្នុងការគ្រប់គ្រងធនធាន ការពារបរិស្ថាន និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៖ ភាពសមស្រប និងសមត្ថភាពអនុវត្តនៅវៀតណាម”។
នាថ្ងៃទី ២៧ កញ្ញា វិទ្យាស្ថានយុទ្ធសាស្ត្រ គោលនយោបាយធនធានធម្មជាតិ និងបរិស្ថាន បានរួមសហការជាមួយមូលនិធិ Hans Seidel Foundation (HSF) ប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលា “សន្ទស្សន៍សេដ្ឋកិច្ចបៃតងក្នុងការគ្រប់គ្រងធនធាន ការពារបរិស្ថាន និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៖ ភាពសមស្រប និងសមត្ថភាពអនុវត្តនៅវៀតណាម”។ ថ្លែងមតិនៅទីនេះ លោក Axel Neuberrt ប្រធានតំណាងមូលនិធិ Hans Seidel Foundation (HSF) បានឲ្យដឹងថា៖ ខឿនសេដ្ឋកិច្ចបៃតងគឺត្រូវយល់ថាជាខឿនសេដ្ឋកិច្ច ដែលឆ្ពោះទៅកិច្ចការពារបរិស្ថាន និងសង្គម។ កត្តាទាក់ទិននានាដល់ សន្ទស្សន៍បៃតង ក្នុងការគ្រប់គ្រងធនធាន ការពារបរិស្ថាន និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅវៀតណាមគឺជាបញ្ហាស្នូល និងបន្ទាន់ នៅពេលពិភាក្សាលើបញ្ហាទាក់ទិនដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ នៅទីនេះ អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងបានពិភាក្សា ចែករំលែកលើរាល់បញ្ហា ក៏ដូចជាដំណោះស្រាយទាក់ទិនដល់សន្ទស្សន៍សេដ្ឋកិច្ចបៃតងក្នុងការគ្រប់គ្រងធនធាន ការពារបរិស្ថាន និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៖ ភាពសមស្រប និងសមត្ថភាពអនុវត្តនៅវៀតណាម៕