|
លោក Vu Van Ninh ថ្លែងមតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំឃុំ Dong Gia |
(VOVworld) - ជំរុញការតភ្ជាប់ អភិវឌ្ឍន៍រូបសណ្ឋានសហករតាមបែបថ្មី។នេះជាការ បញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមនិងជាប្រធានគណៈកម្មាធិការ
ទទួលបន្ទុកកម្មវិធីគោលដៅជាតិកសាងជនបទលោក Vu Van Ninh នាពេលទៅត្រួត
ពិនិត្យស្ថានភាពអនុវត្តកម្មវិធីកសាងជនបទថ្មីនៅឃុំ Dong Gia ខេត្ត Hai Duong ភាគ
កណ្ដាលវៀតណាម នាព្រឹកថ្ងៃទី១០ កក្កដា។ថ្លែងមតិនៅទីនេះ លោក Vu Van Ninh
បានលើកច្បាស់ថា ការតភ្ជាប់ អភិវឌ្ឍន៍រូបសណ្ឋានសហករ តាមបែបថ្មី អាចផ្សា
ភ្ជាប់ប្រភពកម្លាំងពលករផងហើយអាចប្រើប្រាស់វិទ្យាសាស្ត្របច្ចេក វិទ្យាក្នុង
ផលិតកម្មផង។ដោយហេតុនេះ ឃុំ Dong Gia គប្បីឆ្ពោះទៅកសាងរូបសណ្ឋាន
សហករតាមបែបថ្មីនេះដើម្បីធានាតំលៃនិងបង្កើតទីផ្សារប្រើប្រាស់សំរាប់
កសិផល ធានាជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រសំរាប់ប្រជាកសិករ៕