ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ពាក់ព័ន្ធនឹងការការពារសន្តិសុខ និងការពារជាតិនៅតំបន់ខ្ពង់រាបកណ្តាល

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈនេះ នៅទីក្រុង Pleiku ខេត្ត Gia Lai រដ្ឋាភិបាលបានរៀបចំសន្និសីទស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលទាក់ទងនឹងសន្តិសុខ និងកិច្ចការការពារនៅតំបន់ Tay Nguyen។  
ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ពាក់ព័ន្ធនឹងការការពារសន្តិសុខ និងការពារជាតិនៅតំបន់ខ្ពង់រាបកណ្តាល - ảnh 1សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam អញ្ជើញថ្លែងមតិសន្និដ្ឋានក្នុងសន្និសីទ (រូបថត៖ VOV)

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់ Tay Nguyen មានភាពវិជ្ជមាន; វប្បធម៌ជនជាតិត្រូវបានអភិរក្ស: សន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានធានា។ ដើម្បីអភិវឌ្ឍន៍តំបន់ Tay Nguyen ប្រកបដោយនិរន្តរភាព ស្របតាមគោលដៅ និងតម្រូវការដែលសេចក្តីសម្រេចចិត្តលេខ ២៣ នៃការិយាល័យនយោបាយបានដាក់ចេញ នាយករដ្ឋមន្ត្រីក៏បានសម្រេចប្រកាសឱ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខ ការពារជាតិនៅតំបន់ Tay Nguyen។

ធ្វើជាសហប្រធាននៃសន្និសីទ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល បានស្នើឱ្យមន្ទីរ ក្រសួង សាខា និងមូលដ្ឋានលុបបំបាត់ការលំបាក បំពេញ និងអនុវត្តយន្តការ និងគោលនយោបាយជាក់ស្តែងសម្រាប់តំបន់ Tay Nguyen។  ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខសង្គម និងបង្កើតការងារសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនជនជាតិភាគតិចនៅតំបន់Tay Nguyen។  នាយឧត្តមសេនីយ៍ To Lam ជឿជាក់ថា បណ្តាខេត្តនៃតំបន់ Tay Nguyen នឹងអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នា ហើយនាំតំបន់ Tay Nguyen អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនាពេលឆាប់ៗខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ