ជំរុញការអភិវឌ្ឍសហគ្រាសដោយ​ស្ត្រីធ្វើជាម្ចាស់​នៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៣ ខែមករា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគបានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រកាសរបាយការណ៍“ជំរុញកំណើនសហគ្រាសតាមរយៈការដោះស្រាយឧបសគ្គ៖ សៀវភៅស ស្តីពីសហគ្រាសធុនតូចនិងមធ្យមដោយស្ត្រីធ្វើជាម្ចាស់នៅវៀតណាម” ។ នេះគឺជាសៀវភៅបោះពុម្ពផ្សាយដំបូងស្តីពីសហគ្រាសធុនតូចនិងមធ្យមដោយស្ត្រីធ្វើជាម្ចាស់នៅវៀតណាមដោយ ADB សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាស ក្រសួងផែនការនិងវិនិយោគចងក្រង។

សៀវភៅស បានផ្តល់អនុសាសន៍ជួយរំដោះសក្តានុពលដែលមិនទាន់បានពង្រីករបស់សហគ្រាសធុនតូចនិងមធ្យមដោយស្ត្រីធ្វើជាម្ចាស់នៅវៀតណាមក៏ដូចជាជួយតម្រង់ទិសគោលនយោបាយជំរុញការអភិវឌ្ឍសហគ្រិនស្ត្រីនាពេលអនាគត។ អនុសាសន៍រួមមាន៖ កសាងមូលដ្ឋានទិន្នន័យតាមយេនឌ័រ; នាំយកទស្សនទានសហគ្រាសធុនតូចនិងមធ្យមដោយស្ត្រីធ្វើជាម្ចាស់ ចូលក្នុងឯកសារច្បាប់មួយចំនួនដែលក្នុងនោះ មានច្បាប់សមភាពយេនឌ័រ; វិធានការដែលអាចធ្វើទៅបានតាមក្របខ័ណ្ឌយេនឌ័រ ដើម្បីអនុវត្តច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម; ផ្តោតសំខាន់លើសកម្មភាពផ្សព្វផ្សាយចំណេះដឹងនិងលើកកម្ពស់ការយល់ដឹង រួមទាំងលើកកម្ពស់ស្មារតីសហគ្រិនភាពសម្រាប់ស្ត្រីនិងសហគ្រិនស្ត្រីជាគំរូ។

ជំរុញការអភិវឌ្ឍសហគ្រាសដោយ​ស្ត្រីធ្វើជាម្ចាស់​នៅវៀតណាម - ảnh 1ពិធីប្រកាសសៀវភៅស ស្តីពីសហគ្រាសធុនតូចនិងមធ្យមដែលស្ត្រីធ្វើជាម្ចាស់នៅវៀតណាម។ (ប្រភព៖ ADB Vietnam)

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោក Tran Duy Dong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគបានអះអាងថា បណ្ដាសហគ្រាសដោយស្ត្រីធ្វើជាម្ចាស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន។ នាបច្ចុប្បន្ន វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលសហគ្រិនស្ត្រីអភិវឌ្ឍន៍យ៉ាងងាយស្រួល បណ្តាញសហគ្រាសដោយស្ត្រីធ្វើជាម្ចាស់ បានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបំផុតនៅក្នុងអាស៊ាន។ ការរកឃើញនិងអនុសាសន៍របស់សៀវភៅស នឹងក្លាយជាព័ត៌មានដែលមានប្រយោជន៍សម្រាប់ទីភ្នាក់ងារគ្រប់គ្រងរដ្ឋ និងអង្គការពាក់ព័ន្ធ ពិគ្រោះយោបល់ស្រាវជ្រាវ សំដៅជួយសម្រួលបន្ថែមទៀតដល់ហគ្រិនស្ត្រី អភិវឌ្ឍឱ្យសក្តិសមនឹងសក្តានុពលនិងតួនាទីរបស់វិស័យនេះ; តាមនោះរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវគោលដៅសមភាពយេនឌ័រនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ