ជំរុញកសិកម្ម សេដ្ឋកិច្ច-សង្គមជនបទ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយចីរភាព
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទនេះ ប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Tran Tuan Anh បានបញ្ជាក់ថា៖ ទាំងនេះគឺជាសេចក្ដីសម្រេចចិត្តដែលមានសារៈ សំខាន់ណាស់ ដើរតួនាទីជាមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Tran Tuan Anh បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញកសិកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានឆាប់រហ័សនិងប្រកបដោយនិរន្តរភាព - រូបថត៖ VGP |
នារសៀលថ្ងៃទី ២៤ ខែមិថុនានៅទីក្រុងហាណូយ ក្រុមបេសកកម្មដឹកនាំដោយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Tran Tuan Anh បានធ្វើការជាមួយគណៈអភិបាលកិច្ចការបក្ស នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ អំពីការបន្តផ្លាស់ប្តូរថ្មីនូវគោលនយោបាយនិងច្បាប់ស្តីពីដីធ្លី នៅក្នុងសម័យកាលនៃកិច្ចការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ បង្កើតផែនគ្រឹះសម្រាប់វៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបមួយនៅឆ្នាំ ២០៣០។
ថ្លែងនៅក្នុងសន្និសីទនេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Tran Tuan Anh បានបញ្ជាក់ថា៖ ទាំងនេះគឺជាសេចក្ដីសម្រេចចិត្តដែលមានសារៈសំខាន់ណាស់ ដើរតួនាទីជាមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ការអនុវត្តសេចក្ដីសម្រេចចិត្តនិយាយរួម និងច្បាប់ដីធ្លីឆ្នាំ២០១៣និយាយដោយឡែក បាននាំមកនូវលទ្ធផលសំខាន់ៗ រួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយាយរូម និងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទនិយាយដោយឡែក
លោកប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានសង្កត់ធ្ងន់អំពី លទ្ធផលនៃការពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ហើយគឺជាខ្លឹមសារសំខាន់ដំបូង ដែលត្រូវបន្តសិក្សាបន្ថែមទៀត ដើម្បីបំពេញខ្លឹមសារ និងរាយការណ៍ជាផ្លូវការទៅ គណៈកម្មការដឹកនាំ ដើម្បីបូកសរុបសេចក្ដីសម្រេចចិត្ត ពិចារណា និងសុក្រិតរបាយការណ៍រួម ជូនគណៈកម្មាធិការមជ្ឈឹម៕