ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងវៀតណាម-សហភាពអឺរ៉ុប

(VOVWORLD) - លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានវាយតម្លៃថា ទោះបីជា ជម្ងឺរាតត្បាតបានប៉ះពាល់ដល់សកម្មភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងវៀតណាមនិង EU ក៏ដោយ ប៉ុន្តែភាគីទាំងពីរបានខិតខំប្រឹងប្រែងបង្កើនការតភ្ជាប់ដើម្បីរៀបចំសកម្ម ភាពមួយចំនួនតាមទម្រង់អនឡាញផងនិងទម្រង់ចូលរួមដោយ ផ្ទាល់ផង។
ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងវៀតណាម-សហភាពអឺរ៉ុប - ảnh 1ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ qdnd.vn)
នៅថ្ងៃទី២៥ ខែឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តម សេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បាន ទទួលជួបលោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំវៀតណាម។
នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តបង្កើនការ ផ្លាស់ប្ដូរ ពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការមួយចំនួនឲ្យបានសមស្របនឹងបរិបទ នៃជម្ងឺរាតត្បាតកូវីដ ១៩ ដែលផ្ដោតសំខាន់ទៅលើវិស័យនានាដូចជា ការរក្សាសន្តិ ភាពអង្គការសហប្រជាជាតិ ការរៀបចំកិច្ចសន្ទនាការពារជាតិសន្តិសុខវៀតណាម-EU លើកទី៣។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានវាយតម្លៃថា ទោះបីជា ជម្ងឺរាតត្បាតបានប៉ះពាល់ដល់សកម្មភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងវៀតណាមនិង EU ក៏ដោយ ប៉ុន្តែភាគីទាំងពីរបានខិតខំប្រឹងប្រែងបង្កើនការតភ្ជាប់ដើម្បីរៀបចំសកម្មភាពមួយចំនួនតាមទម្រង់អនឡាញផងនិងទម្រង់ចូលរួមដោយ ផ្ទាល់ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ