ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងភ្នំពេញ
|
ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងភ្នំពេញ |
(VOV)_នាថ្ងៃទី៣ សីហា នៅរាជធានីភ្នំពេញ (កម្ពុជា) គណៈប្រតិភូអាជីវករ សមា
គមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ បានមានជំនួបធ្វើការជាមួយដំណាង
ក្លិបអាជីវករមិត្តភាពកម្ពុជា-វៀតណាម ដើម្បីពិភាក្សាអំពីវិធានការណ៍ជំរុញកិច្ចសហ
ប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងទាំងពីរ។ ថ្នាក់ដឹកនាំនៃភាគីទាំង
ពីរបានវាយតំលៃថា៖ ទោះបីជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងទីក្រុង
ហូជីមិញ-ភ្នំពេញ ក្នុងរយៈពេលកន្លងទៅ មានការរីកចំរើនជាច្រើនក្តី ប៉ុន្តែ សក្ដានុ
ភាពរវាងភាគីទាំងពីរនៅធំធេងណាស់។ ដូច្នេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ច
សហប្រតិបត្តិការ ពាណិជ្ជកម្ម សេវាកម្ម ខំប្រឹងប្រែងនាំកំណើនផ្លាស់ប្តូរពាណិជ្ជកម្ម
រវាងប្រទេសទាំងពីរឡើងដល់២០-២៥%/ឆ្នាំ៕