ជំរុញខ្លាំងការឃោសនា ចលនា ជួយឧបត្ថម្ភកសិករអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី

(VOVWORLD) - កម្មវិធីសម្របសម្រួលបានកំណត់ខ្លឹមសារជាក់ស្ដែងចំនួន៥ក្រុមដែលត្រូវបានផ្ដោតការយកចិត្តទុកដាក់ រៀបចំអនុវត្តន៍ក្នុងដំណាក់កាលខាងមុខ។
ជំរុញខ្លាំងការឃោសនា ចលនា ជួយឧបត្ថម្ភកសិករអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី - ảnh 1ពិធីចុះហត្ថលេខាលើកម្មវិធីសម្រប សម្រួលអំពី “ការជំរុញខ្លាំងការឃោសនា ចលនា ជួយឧបត្ថម្ភកសិករអភិវឌ្ឍសេដ្ឋកិច្ច ជនបទ កសាងជនបទថ្មីដោយផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ សម្រាប់ដំណាក់កាល២០២១-២០២៥”។ (រូបថត៖ nongnghiep.vn)
នារសៀលថ្ងៃទី៨ ខែធ្នូ នៅរដ្ឋធានីហាណូយ សមាគមន៍កសិករវៀតណាមនិង ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ បានរៀបចំសន្និសីទចុះហត្ថលេខាលើកម្មវិធីសម្រប សម្រួលអំពី “ការជំរុញខ្លាំងការឃោសនា ចលនា ជួយឧបត្ថម្ភកសិករអភិវឌ្ឍសេដ្ឋកិច្ច ជនបទ កសាងជនបទថ្មីដោយផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ សម្រាប់ដំណាក់កាល២០២១-២០២៥”។
កម្មវិធីសម្របសម្រួលបានកំណត់ខ្លឹមសារជាក់ស្ដែងចំនួន៥ក្រុមដែលត្រូវបានផ្ដោតការយកចិត្តទុកដាក់ រៀបចំអនុវត្តន៍ក្នុងដំណាក់កាលខាងមុខ រួមមាន៖ សម្រប សម្រួលក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍកសិកម្ម ក្នុងនោះផ្ដោតសំខាន់លើការជំរុញខ្លាំង នូវការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាផលិតកម្មកសិកម្ម តាមទិសដៅសុវត្ថិភាព ប្រសិទ្ធ ភាព និងការអភិវឌ្ឍប្រកបដោយចីរភាព; ចុះបញ្ជីនិងគ្រប់គ្រងលេខកូដតំបន់ដាំដុះ និងបង្កើនការត្រួតពិនិត្យ អធិការកិច្ច ការឃ្លាំមើលសម្ភារៈកសិកម្ម; ការងារធានាសុវត្ថិ ភាព អនាម័យអាហារ; ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សហករណ៍ក្នុងវិស័យកសិកម្ម; ការអភិវឌ្ឍផលិតកម្ម OCOP និងទេសចរណ៍កសិកម្មនៅជនបទ; រៀបចំប្រកបដោយ ប្រសិទ្ធភាពនូវប្រតិបត្តិការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ