ជំរុញខ្លាំងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីកសាងជនបទថ្មី

(VOVWORLD) -កម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបម្រើការកសាងជនបទថ្មី ដោយមានកញ្ចប់ ថវិការសរុបចំនួន ២២១ ពាន់លានវៀតណាមដុង ទើបនឹងបានរដ្ឋាភិបាលវៀតណាមផ្ដល់សច្ចាប័ននាឆ្នាំ ២០១២។ ក្រោយរយះពេល 5 ឆ្នាំដំណើរការមក កម្មវិធីនេះបានឆ្លើយតបនឹងគោលដៅ ដែលត្រូវបានប្រគល់ជូន ហើយរួមវិភាគទានយ៉ាងជាក់ស្ដែងទាំងអំពីមូលដ្ឋានទ្រឹស្ដី យន្តការ គោលនយោបាយ និង ផ្ទេរប្រគល់ការអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍កសិកម្មនៅវៀតណាម។
ជំរុញខ្លាំងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីកសាងជនបទថ្មី - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue

ចំណុចលេចធ្លោក្នុងលទ្ធផលសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងអនុវត្តជាក់ស្តែងនៃកម្មវិធីនេះ គឺជាដំណោះស្រាយដែលមានលក្ខណៈអន្តរផ្នែក បណ្ដារូបសណ្ឋានតភ្ជាប់ជាក់ស្ដែងក្នុងផលិតកម្ម និងបណ្ដាដំណោះស្រាយវិទ្យាសាស្រ្តសង្គម វិទ្យាសាស្រ្តបច្ចេកវិទ្យាសំដៅជំរុញការអនុវត្តន៍បទដ្ឋានជនបទថ្មី។ តាមនោះ ជួយឲ្យក្រុមគ្រួសារចំនួន ៥ ០០០ គ្រួ ចំណុះខេត្តចំនួន ៤០ ទទួលបានផលប្រយោជន៍ ហើយជួយឲ្យខេត្ត និងសហករណ៍ប្ដូរបង្វែរចនាសម្ពន្ធដាំណាំដាំដុះ និងសត្វចិញ្ចឹម ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លោកស្រី Tran Kim Lien នៅក្រុមហ៊ុនភាគហ៊ុនពូជដើមឈើដាំដុះ នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា៖

"កម្មវិធីដំណើរការអនុវត្តន៍យន្តូបនីយកម្ម និងដំណោះស្រាយដាំដុះដោយចីរភាព ដើម្បីផលិតចេញនូវផលិតផលប្រកដោយសុវត្ថិភាព លើកកម្ពស់ផលិតភាពការងារ រួមចំណែកជួយសម្រូលការបែងចែកកម្លាំងពលករ ផ្លាស់ប្ដូរការត្រិះរិះផលិតកម្មទៅជាផលិតកម្មទំនិញបម្រើការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្ម ឡើងវិញ។

តាមឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue និងជាប្រធានគណកម្មការដឹកនាំបណ្ដាកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ថា បណ្ដាវិទ្យាស្ថានសិក្សាស្រាវជ្រាវគប្បីផ្ដោតទៅលើការសិក្សាស្រាវជ្រាវ
វិទ្យាសាស្ត្រក្នុងការកសាងរបៀបរបប និងគោលនយោបាយអនុវត្តន៍ជាក់ស្ដែង។ ការសាងរូបសណ្ឋានជនបទថ្មីគឺត្រូវផ្ដើមចេញពីលក្ខណៈជាក់ស្ដែង និងតម្រូវការជាក់ស្ដែងក្នុងជីវភាពរស់នៅខាងសេដ្ឋកិច្ចសង្គម។

 "ជនបទថ្មីគឺជាដំណើរការមួយដែលមានចំណុចចាប់ផ្តើម ប៉ុន្តែគ្មានចំណុចបញ្ចប់ឡើយ ក្រោយពីជនបទថ្មី គឺយើងត្រូវមានជនបទថ្មីគំរូដែរ។ នាពេលបច្ចុប្បន្ននេះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកំពុងរៀបចំអនុវត្តន៍ពិសោធ៍នៅស្រុកចំនួន ៥ និងឃុំមួយចំនួនទៀត ដោយផ្ដោតទៅលើការសិក្សាស្រាវជ្រាវអំពីគោលដៅចុងក្រោយគឺឃុំជនបទថ្មី"។   

ជំរុញខ្លាំងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីកសាងជនបទថ្មី - ảnh 2 លោក Cao Duc Phat អនុប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹម

ជំនាញការ និងអ្នកវិទ្យាសាស្រ្តក៏បានចាត់ទុកថា នាពេលខាងមុខ ការវិនិយោគលើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចូលក្នុងជនបទថ្មីគឺគប្បីផ្ដោតទៅលើប្រធានបទកសិកម្ម និងក្រៅកសិកម្ម ផ្ដល់អាទិភាពដោះស្រាយបញ្ហាធំៗតាមរយៈសំណង់សិក្សាស្រាវជ្រាវអំពីទ្រឹស្ដី ភាពជាក់ស្ដែង ដំណោះស្រាយវិទ្យាសាស្ត្របច្ចេកវិទ្យា និងអនុវត្តន៍រូបសណ្ឋាននានា។ លោក Cao Duc Phat អនុប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា៖

"យើងគប្បីយកចិត្តទុកដាក់ថែមទៀតដល់ការកសាងជីវភាពរស់នៅខាងវប្បធម៌នៅជនបទ។ ហេតុដូច្នេះ ក្រៅពីប្រធានបទអំពីយន្តការគោលនយោបាយ រូបសណ្ឋានបច្ចេកទេសនោះ យើងចាំបាច់ត្រូវសិក្សាស្រាវជ្រាវថែមទៀតអំពីបញ្ហាសង្គម ជនបទ និងការកសាងជនបទថ្មី ដើម្បីជីវភាពរស់នៅខាងសំភារៈ និងស្មារតីរបស់ប្រជាជននៅជនបទ "

លទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាលើវិស័យកសិកម្ម និងជនបទមិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងបំពាក់បំប៉នចំណេះដឹង ដើម្បីជួយឲ្យប្រជាជនអនុវត្តន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបចូលក្នុងផលិតកម្ម និងជីវភាពរស់នៅ។ ហេតុដូច្នេះ ក្រសួង និងស្ថាប័ននានាគប្បីអនុវត្តន៍បណ្ដាដំណោះស្រាយដោយព្រមៗគ្នា ដើម្បីផ្ទេរប្រគល់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបៗចូលក្នុងជីវភាពរស់នៅ និងផលិតកម្ម ឲ្យបានឆាប់ៗ ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មកសិកម្មនិងជនបទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ