ជំរុញខ្លាំងការអនុវត្តការងារការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ប្រតិភូលើវិធានការជាក់លាក់ ស្របតាមតថភាពជាក់ស្ដែង និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ 
ជំរុញខ្លាំងការអនុវត្តការងារការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1កិច្ចប្រជុំ ជំរុញខ្លាំងការអនុវត្តការងារការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ឆមាសទី ២ ឆ្នាំ ២០២៣

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំ ជំរុញខ្លាំងការអនុវត្តការងារការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ឆមាសទី ២ ឆ្នាំ ២០២៣។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈប្រតិភូលើកកម្ពស់បញ្ញា ពិភាក្សា វាយតម្លៃឱ្យបានដិតដល់ និងលើកដំណោះស្រាយ និងភារកិច្ចជាក់ស្ដែង ដោយផ្តោតលើការវាយតម្លៃលើលទ្ធផលនៃការអនុវត្តសារាចរលេខ ១៥ របស់គណៈលេខា និង កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការទូតសេដ្ឋកិច្ចនាពេលកន្លងទៅ។  លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ប្រតិភូលើវិធានការជាក់លាក់ ស្របតាមតថភាពជាក់ស្ដែង និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ក្នុងនោះ អំពីការជំរុញការនាំចេញ គឺត្រូវបន្តធ្វើពិពិធកម្មទីផ្សារ ធ្វើពិពិធកម្មផលិតផល ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់; លើកកម្ពស់សមត្ថភាព សហប្រតិបត្តិការអន្តរជាតិក្នុងការទទួលប្រភពហិរញ្ញវត្ថុថ្មី ហិរញ្ញវត្ថុបៃតង ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ដើមទុន ODA ជំនាន់ថ្មី និងប្រាក់កម្ចីសម្បទាន។

ជំរុញខ្លាំងការអនុវត្តការងារការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 2នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម

នាថ្ងៃដដែលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញ ជួបសំណេះសំណាល ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមក្នុងឱកាសធ្វើដំណើរចូលរួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកបាល់ទាត់នារីពិភពលោក ឆ្នាំ ២០២៣ (World Cup នារី ឆ្នាំ ២០២៣)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ