ជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហករណ៍

(VOVWORLD) - គោលដៅក្នុងឆ្នាំនេះគឺប្រទេសជាតិទាំងមូលមានសហករណ៍ចំនួន ៣១ ពាន់ ជាមួយសមាជិកចំនួន ៦,៧ លាននាក់ ហើយមានសហករណ៍ជាង ២០០០ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្ម និងបញ្ចេញលក់កសិផល។
ជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហករណ៍ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai

ក្នុងឆ្នាំ២០២២ សកម្មភាពផលិតកម្ម និងអាជីវកម្មនៃតំបន់សេដ្ឋកិច្ចសមូហភាព និងសហករណ៍ត្រូវបានស្ដារឡើងវិញលើគ្រប់ផ្នែក និងវិស័យ។ ជាក់ស្ដែងចំនួនសហករណ៍កើន ៧% សហព័ន្ធសហករណ៍កើនប្រមាណ ១៧% បើធៀបនឹងឆ្នាំ ២០២១។ សមាជិកសហករណ៍មានចំនួនប្រមាណ ៦ លាននាក់។ គោលដៅក្នុងឆ្នាំនេះគឺប្រទេសជាតិទាំងមូលមានសហករណ៍ចំនួន ៣១ ពាន់ ជាមួយសមាជិកចំនួន ៦,៧ លាននាក់ ហើយមានសហករណ៍ជាង ២០០០ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្ម និងបញ្ចេញលក់កសិផល។ នេះគឺជាព័ត៌មានក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ ២០២៣ របស់គណៈកម្មការដឹកនាំការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព និងសហករណ៍ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai នារសៀលថ្ងៃទី ៧ មេសា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ប្រធានគណៈកម្មការដឹកនាំការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព និងសហករណ៍បានសង្កត់ធ្ងន់ថា៖ “សុក្រិត និងលើកកម្ពស់តួនាទីរបស់គណៈកម្មការដឹកនាំជាតិទទួលបន្ទុកសេដ្ឋកិច្ចសមូហភាព សុក្រិតកម្មាភិបាលនៃគណៈកម្មការដឹកនាំគ្រាប់ជាន់ថ្នាក់ ដើម្បីបង្កើតការឯកភាពក្នា ព្រមៗគ្នាក្នុងការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការ។ ទន្ទឹមនឹងនេះរៀបចំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ត និងកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព ជំរុញខ្លាំងការងារឃោសនាអំពីសេដ្ឋកិច្ចសមូហភាព និងសហករណ៍ និងសកម្មភាពរបស់គណៈកម្មការដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន និងប្រព័ន្ធនយោបាយអំពីតួនាទី សារៈសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព និងសហករណ៍ក្នុងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ