ជំរុញខ្លាំងចលនាជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម

ជំរុញខ្លាំងចលនាជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម - ảnh 1
ជំរុញខ្លាំងចលនាជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម

(VOV)_​នារសៀលថ្ងៃទី១០មេសា នៅទីក្រុងហាណូយគណៈកម្មាធិការ​បញ្ជាណែនាំ
មជ្ឈឹមចលនា៖ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម បានរៀបចំសន្និ
សីទ​ការងារឆ្នាំ២០១៧។ ថ្លែងមតិនៅទីនេះ ប្រធាន​គណៈកម្មាធិការមជ្ឈឹម រណៈសិរ្ស
មាតុភូមិវៀតណាម លោក Nguyen Thien Nhan និងជាប្រធានគណៈកម្មាធិការបញ្ជា
ណែនាំចលនា បានសង្កត់ធ្ងន់ថា៖ ​ចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញ
វៀតណាមទទួលបានការ​យកចិត្តទុកដាក់និងជួយជ្រោមជ្រែងពីប្រជាជន សហគ្រាស
 ហើយតាមនោះរួម​វិភាគទានចំពោះសមិទ្ធផលរបស់ប្រទេសជាតិ។ លោក Nguyen
Thien Nhan ក៏បានលើកច្បាស់ថា៖ គោលដៅរបស់ចលនានេះគឺចលនាជនវៀតណាម
ទិញ​ទំនិញវៀតណាម។ ដូច្នេះ ភារកិច្ចរបស់សហគ្រាសគឺធ្វើយ៉ាងម៉េចដើម្បីផលិត​បាន
ទំនិញមានគុណភាពល្អ តំលៃសមរម្យ។ លោកក៏បានក្រើនរំលឹកអនុវត្តកម្ម​វិធីប្រឆាំង
អំពើក្លែងបន្លំពាណិជ្ជកម្ម បង្កើនការងារលើកសរសើរសហគ្រាសមាន​ផលិតផលទទួល
បានការវាយតំលៃខ្ពស់ពីអ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ