ជំរុញខ្លាំងចលនាជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម
|
ជំរុញខ្លាំងចលនាជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម (internet) |
Vovworld-នាព្រឹកថ្ងៃទី៨តុលានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមនៃចលនាជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម
បានរៀបចំសន្និសីទសំដៅត្រៀមបូកសរុប៥ឆ្នាំអនុវត្តចលនានិងពិភាគ្សាអំពី
វិធានការអភិវឌ្ឍន៍ចលនានេះក្នុងប៉ុន្មានឆ្នាំជាបន្ត។ បណ្ដាដំណាងបានចាត់ទុក
ថា ត្រូវពង្រីកកំលាំងពលំរបស់ប្រព័ន្ធនយោបាយទាំងមូល ស្មារតីស្នេហាជាតិ
ពិសេសគឺពង្រីកតួនាទីការទទួលខុសត្រូវរបស់អង្គភាពអាជីវកម្មដើម្បីផលិតចេញផលិតផលទំនិញសេវ៉ាកម្មគុណភាពដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់។
លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានចាត់ទុក
ថា៖
“ការលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ទំនិញវៀតណាម នេះគឺជាបញ្ហា
ស្នូល។ ដើម្បីជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមនោះ បណ្ដា
អង្គភាពអាជីវកម្មវៀតណាមត្រូវផលិតឲ្យបានផលិតផលមានគុណភាពខ្ពស់បំផុត៕”