ជំរុញខ្លាំងពន្លឿននាំចេញដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ

ជំរុញខ្លាំងពន្លឿននាំចេញដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ - ảnh 1
ជំរុញខ្លាំងពន្លឿននាំចេញដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ

(VOV)_ការនាំចេញត្រូវបានចាត់ទុកជាចំណុចភ្លឺ នៃខឿនសេដ្ឋកិច្ច ក្នុង​ប៉ុន្មាន
ឆ្នាំកន្លងទៅ ដោយទទួលបានកំរិតកំណើនពី១០-១៥%។ ប៉ុន្តែការងារ​នាំចេញ​មិន
ទាន់ចីរភាព ដូច្នេះ ត្រូវជំនះពុះពារលើ​កំហិតមួយចំនួន ដើម្បីឆ្លៀត​យក​ឱកាសនានា 
ពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម បង្កើនកំណើនពាណិជ្ជកម្ម និងតំលៃនាំចេញ។ 
ការពិនិត្យនេះ ត្រូវបានបណ្ដាអ្នកជំនាញការសេដ្ឋកិច្ច នាំចេញ នៅក្នុងវេទិការ
ពន្លឿនការនាំចេញរបស់វៀតណាម ២០១៥ ដោយក្រសួងឧស្សាហ ​ពាណិជ្ជកម្ម
វៀតណាមមរៀបចំឡើង នាថ្ងៃទី១៦ មេសា នៅទីក្រុងហាណូយ។

          តំលៃប្រាក់នាំចេញរបស់ប្រទេសទាំងមូលក្នុងឆ្នាំ ២០១៤ គឺ១៥០ពាន់លាន​
ដុល្លារអាមេរិក ។ តាមគំរោង ឆ្នាំ ២០១៥ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់​វៀត
ណាមនឹងទទួលបាន ១៦៥ពាន់លានដុល្លារអាមេរិក។នាពេលខាងមុខនេះ ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម នឹងរួមសហការជាមួយគ្រប់ក្រសួង ​ស្ថាប័នទាក់ទិន 
ដើម្បីជំរុញការនាំចេញដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ