ជំរុញខ្លាំងល្បឿនកិច្ចការកំណត់អដ្ឋិធាតុយុទ្ធជនពលី
(VOVWORLD) -នាព្រឹកថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការថ្នាក់ជាតិទទួលបន្ទុកកំណត់អដ្ឋិធាតុដែលខ្វះព័ត៌មាន (គណៈកម្មាធិការបញ្ជាណែនាំ ១៥០) បានរៀបចំសន្និសីទបូកសរុប វាយតម្លៃលើការងារឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចដំណោះស្រាយឆ្នាំខាងមុខ។
ជំរុញខ្លាំងល្បឿនកិច្ចការកំណត់អដ្ឋិធាតុយុទ្ធជនពលី |
នាព្រឹកថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការថ្នាក់ជាតិទទួលបន្ទុកកំណត់អដ្ឋិធាតុដែលខ្វះព័ត៌មាន (គណៈកម្មាធិការបញ្ជាណែនាំ ១៥០) បានរៀបចំសន្និសីទបូកសរុប វាយតម្លៃលើការងារឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចដំណោះស្រាយឆ្នាំខាងមុខ។
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានស្នើឲ្យសមាជិកគណៈកម្មាធិការបញ្ជាណែនាំប្រមូលផ្ដុំធ្វើការវិភាគ ដោះស្រាយរាល់កាជំពាន់ជំពិន និងកំហិតនៅពេលអនុវត្តការងារនាពេលកន្លងទៅ។ ព្រមទាំងបានឲ្យដឹងថា ដើម្បីជំរុញខ្លាំងល្បឿនការងារ កំណត់អដ្ឋិធាតុដែលខ្វះព័ត៌មាននោះ គឺគប្បីដោះស្រាយរាល់ការជំពាក់ជំពិនក្នុងដំណើរការកសាងមជ្ឈមណ្ឌលកោសល្យវិច័យ មូលដ្ឋានទិន្នន័យ និងពិនិត្យឡើងវិញនូវឯកសារទាក់ទិននានា៕