ជំរុញខ្លាំងសកម្មភាពចាប់ផ្តើមអាជីវកម្មដោយតភ្ជាប់ជាមួយការជំរុញសមភាពភេទ

ជំរុញខ្លាំងសកម្មភាពចាប់ផ្តើមអាជីវកម្មដោយតភ្ជាប់ជាមួយការជំរុញសមភាពភេទ - ảnh 1
ជំរុញខ្លាំងសកម្មភាពចាប់ផ្តើមអាជីវកម្មដោយតភ្ជាប់ជាមួយការជំរុញសមភាពភេទ

          (VOV)_នាព្រឹកថ្ងៃទី២៦ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ វេទិកា៖
 បង្កើនសិទ្ធិខាងសេដ្ឋកិច្ចសំរាប់នារី ដើម្បីចាប់ផ្តើមអាជីវកម្ម និងអាជីវកម្ម កសិ
កម្ម សំដៅជំរុញសមភាពភេទ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោកVuong
 Dinh Hue បានសង្កត់ធ្ងន់ថា៖ ការចាប់ផ្តើមអាជីវកម្មជានិច្ចកាលតភ្ជាប់ជាមួយការ
ផ្លាស់​ប្តូរថ្មី ​និងច្នៃប្រឌិតថ្មី បង្កើនទិន្នផលផលិតកម្ម គំនិតធ្វើអាជីវកម្ម ការអនុវត្ត
វិទ្យា​សាស្ត្រ និងបច្ចេកវិទ្យា។ ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថាៈ រួមជាមួយ​
បណ្ដាដំណោះស្រាយរបស់រដ្ឋាភិបាល មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាម​ត្រូវបន្ត
ឃោសនា ចលនាដើម្បីលើកកំពស់ចំណេះដឹង និងជួយឧបត្ថម្ភអាជីវការិនី អ្នក
វិទ្យាសាស្ត្រជានារី ដើម្បីជំរុញចលនាចាប់ផ្តើមអាជីវកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច កសិ
កម្មជាមួយសកម្មភាពរបស់សមាគមនារី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ