ជំរុញគំនិតផ្តួចផ្តើមរបស់មជ្ឈដ្ឋានវិស្វករអាស៊ានក្នុងការកសាងសហគមន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) -  កិច្ចប្រជុំនៃសហព័ន្ធអង្គការវិស្វករអាស៊ាន - CAFEO លើកទី ៣៨ ក្រោមប្រធានបទ“ជំរុញគំនិតផ្តួចផ្តើមនិងសកម្មភាពរបស់សហព័ន្ធវិស្វករអាស៊ានក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយចីរភាពនិងវិបុលភាព” បានប្រារព្ធនាព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា នៅទីក្រុងហាណូយ។

ជំរុញគំនិតផ្តួចផ្តើមរបស់មជ្ឈដ្ឋានវិស្វករអាស៊ានក្នុងការកសាងសហគមន៍ប្រកបដោយនិរន្តរភាព - ảnh 1 ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានប្រគល់វិញ្ញាបនប័ត្រនៃសហព័ន្ធវិស្វករអាស៊ានដល់បុគ្គលដែលមានការចូលរួមវិភាគទានជាច្រើន

កិច្ចប្រជុំសំដៅពង្រឹងតួនាទីស្នូលរបស់វិស្វករអាស៊ាន ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជា ជំរុញការប្រើប្រាស់បច្ចេកវិទ្យានិងបច្ចេកទេសឌីជីថល ដើម្បីកសាងសហគមន៍អាស៊ានដែលមានការតភ្ជាប់ប្រកបដោយសមធម៌និងវិបុលភាព។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងពីតួនាទីសំខាន់របស់វិស្វករនិងអ្នកបច្ចេកទេសក្នុងអាស៊ាន៖  “នៅឆ្នាំ ២០១៥ នៅពេលដែលសហ គមន៍របស់យើងត្រូវបានបង្កើតជារូបរាង មានន័យថា តំបន់របស់យើងបានផ្លាស់ប្តូរថ្មី។ អាស៊ាននៅតែត្រូវបានគេរំពឹងថា នឹងក្លាយជាតំបន់ដែលមានភាពរស់រវើក និងមានកម្លាំងពលំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការធ្វើចរាចរទំនិញ សេវាកម្ម ធនធានមនុស្ស និងដើមទុនវិនិយោគ មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងពិភពលោកទៀតផង។ ប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះ បានបង្ហាញពីការទទួលខុសត្រូវយ៉ាងជ្រាលជ្រៅរបស់វិស្វករអាស៊ាន”

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ក៏បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបានអះអាងថានឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស្វករវៀតណាមនិងអាស៊ានឲ្យបន្តអភិវឌ្ឍ ដើម្បីចូលរួមក្នុងកម្មវិធី សហប្រតិបត្តិការនិងគំនិតផ្តួចផ្តើមរបស់សហព័ន្ធវិស្វករអាស៊ាន នៃប្រទេសនីមួយៗ សម្រាប់តំបន់អាស៊ានប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ