ជំរុញគ្រប់ជ្រុងជ្រោយទំនាក់ទំនងសហប្រតិបត្តិការរវាងហាណូយ-សឹង្ហបុរី

(VOVWORLD) - លោករដ្ឋមន្រ្តី Vivian ចាត់ទុកថា ការលាយឡំរវាងលក្ខណៈបុរាណនិងលក្ខណៈ ទំនើប បានបង្កើតឡើងភាពស្រស់ស្អាតពិសេសដោយឡែកសម្រាប់រដ្ឋធានីហាណូយ ហេតុដូច្នេះ ត្រូវការអភិរក្សនិងពង្រីកភាពស្រស់ស្អាតនោះ ដើរទន្ទឹមជាមួយការ ខិតខំប្រឹងប្រែងអភិវឌ្ឍនិងធ្វើទំនើបកម្មទីក្រុង។ 

ជំរុញគ្រប់ជ្រុងជ្រោយទំនាក់ទំនងសហប្រតិបត្តិការរវាងហាណូយ-សឹង្ហបុរី - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។
នៅក្នុងជំនួបធ្វើការរវាងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung និងរដ្ឋមន្រ្តីកាបរទេសសឹង្ហបុរីលោក Vivian Balakrishnan នារសៀល ថ្ងៃទី២២ ខែមិថុនា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជាច្រើនដែលជាកង្វល់រួម ក្នុង នោះមានការរៀបចំដីធ្លីនិងការដាំដើមឈើបៃតងគ្រប់ដណ្ដប់នគរ ការកែលម្អជីវភាព រស់នៅរបស់ប្រជាជន ការកសាងផែនការបម្រុងហេដ្ឋារចនាសម្ព័ន្ធដ៏សមស្របសម្រាប់ ការអភិវឌ្ឍនាពេលអនាគត ជាដើម។
លោករដ្ឋមន្រ្តី Vivian ចាត់ទុកថា ការលាយឡំរវាងលក្ខណៈបុរាណនិងលក្ខណៈ ទំនើប បានបង្កើតឡើងភាពស្រស់ស្អាតពិសេសដោយឡែកសម្រាប់រដ្ឋធានីហាណូយ ហេតុដូច្នេះ ត្រូវការអភិរក្សនិងពង្រីកភាពស្រស់ស្អាតនោះ ដើរទន្ទឹមជាមួយការ ខិតខំប្រឹងប្រែងអភិវឌ្ឍនិងធ្វើទំនើបកម្មទីក្រុង។ តាមលោករដ្ឋមន្រ្តីថា នាពេលអនាគត បច្ចេកវិទ្យាឌីជិថលនឹងបង្កើតឡើងតម្រូវការអំពីការអភិវឌ្ឍនគរបៃតង ឆ្លាតវៃ ប្រកប ដោយចីរភាព ហេតុនេះហើយ ហាណូយនិងសឹង្ហបុរី អាចចែករំលែកបទពិសោធន៍និងសិក្សារៀនសូត្រគ្នាក្នុងបញ្ហាទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ