ជំរុញចំណងមិត្តភាព ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

ជំរុញចំណងមិត្តភាព ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (ខាងស្ដាំ)និងអនុប្រធានព្រឹទ្ធសភាជប៉ុន
លោក Koshiishi Azuma (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៥ ធ្នូ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុនដឹកនាំដោយលោក
អនុប្រធានព្រឹទ្ធសភា Koshiishi Azuma ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ច
ការងារនៅវៀតណាម។នៅទីនេះ លោក Nguyen Sinh Hung បានអះអាងថា បក្ស
រដ្ឋនិងរដ្ឋសភាវៀតណាមជានិច្ចកាលគោរពនិងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី
ជំរុញចំណងមិត្តភាព ទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋទាំងពីរនិងប្រជាជននៃ
ប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លានៅពេលអនាគត។ប្រធានរដ្ឋសភាលោក
 Nguyen Sinh Hung មានគោលបំណងថា រដ្ឋសភានៃប្រទេសទាំងពីរបន្តរក្សាទំនាក់
ទំនងសហប្រតិបត្តិការយ៉ាងស្អិតរមួត ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកនៅវេទិការ
នីតិបញ្ញាត្តិតំបន់និងអន្តរជាតិដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងសំរាប់មនុស្ស
លោកទាំងមូល។

រីឯខ្លួនវិញ លោកអនុប្រធានព្រឹទ្ធសភា Koshii Azuma មានគោលបំណងថា រដ្ឋសភា
នៃប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ដើម្បីចែក
រំលែកបទពិសោធន៍ក្នុងការងារកសាងច្បាប់ ជំរុញខ្លាំងការជួបប្រាស្រ័យប្រជាជន
 ជាពិសេសគឺជំនាន់វ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ