ជំរុញចំណងសាមគ្គីភាពនិងមិត្តភាពវៀតណាម - អែលសាល់វ៉ាឌ័រ
(VOVWORLD) -នារសៀលថ្ងៃទី២៨សីហា នៅទីក្រុងហាណូយ អគ្គលេខាធិការនិងជាអនុប្រធាន ទទួលបន្ទុកសម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO) លោក Don Tuan Phong បានជួបសន្ទនាអនុរដ្ឋមន្ត្រីការបរទេស អែលសាល់វ៉ាឌ័រ Carlos Castañeda ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ជំរុញចំណងសាមគ្គីភាពនិងមិត្តភាពវៀតណាម - អែលសាល់វ៉ាឌ័រ |
នារសៀលថ្ងៃទី២៨សីហា នៅទីក្រុងហាណូយ អគ្គលេខាធិការនិងជាអនុប្រធាន ទទួលបន្ទុកសម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO) លោក Don Tuan Phong បានជួបសន្ទនាអនុរដ្ឋមន្ត្រីការបរទេស អែលសាល់វ៉ាឌ័រ Carlos Castañeda ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Don Tuan Phong បានចាត់ទុកថា៖ ដោយមានទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរតាំងពីមុនមក ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធិនិងលើគ្រប់ជ្រុងជ្រោយប្រកបដោយល្អប្រសើរថែមទៀត។ រីឯ អនុរដ្ឋមន្ត្រីការបរទេស អែលសាល់វ៉ាឌ័រ Carlos Castañeda បានអះអាងថា៖ ចំណងសាមគ្គីភាព មិត្តភាពជាគ្រឹះដ្ឋានសំខាន់សំរាប់ទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ អែលសាល់វ៉ាឌ័រ និងវៀតណាម៕