ជំរុញចលនាសិក្សារៀនសូត្រពេញមួយជីវិត
(VOVWORLD) - រសៀលថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមន៍ជំរុញការសិក្សាវៀតណាម បានបើកសន្និសីទបូកសរុបការ “ជំរុញចលនាសិក្សារៀនសូត្រពេញមួយជីវិតក្នុងគ្រួសារ វង្សត្រកូលនិងសហគមន៍ដល់ឆ្នាំ ២០២០” (គម្រោង លេខ២៨១)។
ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖ TTXVN) |
ក្រោយរយៈពេល ៧ ឆ្នាំអនុវត្តមក ចលនាប្រឡងប្រណាំងសិក្សារៀនសួត្រ ត្រូវបានលើកកម្ពស់ គួរឱ្យកត់ សម្គាល់។ រហូតមកដល់ពេលនេះ មានសមាគមជំរុញការសិក្សារៀនសូត្រមានសមាជិកចូលរួមជាង ២១ លាននាក់។ អញ្ជើញថ្លែងនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឱ្យសមាគម បន្តជំរុញ ថែមទៀត នូវការកសាងសង្គមរៀនសូត្រ ក៏ដូចជាអត្ថប្រយោជន៍នៃគំរូរៀនសូត្រក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ លោក Vu Duc Dam អញ្ជើញមានប្រសាសន៍ថា៖ “យើងទាំងអស់គ្នា ត្រូវបន្តពង្រឹងចលនាសង្វាត់រៀនសូត្រ ការលើកកម្ពស់ទេពកោសល្យ ការកសាងសង្គមនិយាយរួម និងធ្វើយ៉ាងម៉េច ដើម្បីជំរុញឲ្យគ្រួសារ វង្សត្រកូល សហគមន៍និងលើកកម្ពស់ទ្រង់ទ្រាយពីឃុំមួយទៅស្រុកមួយនិងប្រទេសទាំងមូលផង។ ជាការពិតជាក់ស្តែងតាមរយៈអង្គសន្និសីទបានបង្ហាញថា ចលនានៃការជំរុញការសិក្សារៀនសូត្រនិងការលើកកម្ពស់ទេពកោសល្យ គឺជាសកម្មភាពមួយនិងជាវិស័យសំខាន់នៃការងារចលនាមហាជន”៕