ជំរុញតួនាទីរបស់រដ្ឋសភាក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម

(VOVWORLD) - វាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងការអនុវត្តនិងតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងការជំរុញគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនោះ លោកស្រី Armida Salsiah Alisjabana អគ្គលេខាធិការរងអ.ស.បនិងជាលេខាប្រតិបត្តិ UNESCAP បានអះអាងនូវការប្ដេជ្ញាចិត្តរបស់អង្គការនេះ ក្នុងការជួយគាំទ្រវៀតណាមក៏ដូចជារដ្ឋសភា វៀតណាមដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព។
ជំរុញតួនាទីរបស់រដ្ឋសភាក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)

នារសៀលថ្ងៃទី៥ ខែសីហា នៅអគាររដ្ឋសភា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា វៀតណាមលោក Vu Hai Ha បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Armida Salsiah Alisjabana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) និងជាលេខាធិការប្រតិបត្តិគណៈកម្មាធិការសេដ្ឋកិច្ចសង្គមនៃអ.ស.បប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (UNESCAP) សំដៅផ្លាស់ប្ដូរវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) នៅវៀតណាម។

នៅកិច្ចប្រជុំនេះ លោក Vu Hai Ha បានស្នើឲ្យអ.ស.បនិយាយរួមនិង UNESCAP និយាយដោយឡែក យកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភរដ្ឋសភាវៀតណាមក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា ការបណ្ដុះបណ្ដាល បំប៉នលើកកំពស់សមត្ថភាពរបស់សមាជិកសមាជិការដ្ឋសភា ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ព្រមទាំងជួយឧបត្ថម្ភទីភ្នាក់ងារនានារបស់រដ្ឋសភាក្នុងការងារនីតិបញ្ញត្តិ ឃ្លាំមើលការងារអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សំដៅពង្រីកតួនាទីរបស់រដ្ឋសភាក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព។

វាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងការអនុវត្តនិងតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងការជំរុញគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនោះ លោកស្រី Armida Salsiah Alisjabana អគ្គលេខាធិការរងអ.ស.បនិងជាលេខាប្រតិបត្តិ UNESCAP បានអះអាងនូវការប្ដេជ្ញាចិត្តរបស់អង្គការនេះ ក្នុងការជួយគាំទ្រវៀតណាមក៏ដូចជារដ្ឋសភាវៀតណាមដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ