ជំរុញតម្រូវការទេសចរណ៍វៀតណាមលើកទី ២៖ ផ្ដោតសំខាន់លើលក្ខណៈសុវត្ថិភាព និងការទាក់ទាញ
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែកញ្ញា អគ្គនាយកដ្ឋានទេសចរណ៍បានសហការជាមួយកាសែតអេឡិចត្រូនិក VnExpress រៀបចំកិច្ចសន្ទនាស្តីពី“ ការជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក - ទទួលបទពិសោធន៍នៅវៀតណាមប្រកបដោយសុវត្ថិភាពដ៏គួរឲ្យទាក់ទាញ” ។
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ nhandan.com.vn) |
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីសំណាក់សហគ្រាស និងក្រុមហ៊ុនទេសចរណ៍ជាច្រើននៅទូទាំងប្រទេស។ នេះគឺជាដំណាក់កាលបន្តអនុវត្តន៍កម្មវិធីជំរុញតម្រូវការទេសចរណ៍តាមផែនការរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ដែលបានបំផុសឡើងកាលពីដើមខែឧសភា។ ជាក់ស្ដែង ក្នុងដំណាក់កាលបច្ចុប្បន្ន កម្មវិធីនេះបានផ្ដោតសំខាន់លើប្រធានបទទេសចរណ៍វៀតណាមប្រកបដោយសុវត្ថិភាពដ៏គួរឲ្យទាក់ទាញ ជាមួយខ្លឹមសារសំខាន់ៗចំនួន ២ គឺ៖ ទីមួយគឺ ធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរនិងលើកកម្ពស់ការផ្សព្វផ្សាយនៅថ្នាក់មូលដ្ឋាន។ ទីពីគឺ ទីភ្នាក់ងារផ្ដល់សេវាកម្មបន្តសហការគ្នា ដើម្បីកាត់បន្ថយតម្លៃសេវាកម្ម ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនថែមទៀតផងដែរ៕