ជំរុញតម្រូវការប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) - ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៣នេះ ដោយមានវិធានការជំរុញតម្រូវការប្រើប្រាស់ ដូចជាការផ្សព្វផ្សាយនិងការកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន ២% ការលក់រាយទំនិញនិងប្រាក់ចំណូលពីសេវាកម្មនៅទូទាំងប្រទេសបានកើនឡើង ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
ជំរុញតម្រូវការប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1រូបភាព៖ VOV

កម្លាំងទិញបានស្ទុះងើបឡើងវិញ ជាមួយនឹងគោលនយោបាយជំរុញតម្រូវការជាច្រើនត្រូវបានអនុវត្ត ទីផ្សារក្នុងស្រុកត្រូវបានរំពឹងថាជា "អានុភាព" ដើម្បីគាំទ្រយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ច។

នៅក្នុងទីផ្សារទីក្រុងហាណូយនិងទីក្រុងហូជីមិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រព័ន្ធផ្សារទំនើប និងមីនីម៉ាតជាច្រើន ក៏ដូចជាអង្គភាពផលិត និងធ្វើពាណិជ្ជកម្មសម្លៀកបំពាក់ គ្រឿងបន្លាស់ម៉ូដ ឧបករណ៍បច្ចេកវិទ្យា ផលិតផលអេឡិចត្រូនិកទាំងអស់សុទ្ធតែអនុវត្តន៍កម្មវិធីផ្សព្វផ្សាយនិងបញ្ចុះតម្លៃសម្រាប់អតិថិជន។

តាមទស្សនៈរបស់ភ្នាក់ងារគ្រប់គ្រង ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបង្កើនកម្មវិធីជំរុញសេដ្ឋកិច្ចដែលទាក់ទងនឹងស្ថិរភាពទីផ្សារ ដើម្បីបម្រើបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ រៀបចំការជំរុញតម្រូវការដែលទាក់ទងនឹងវិស័យវប្បធម៌និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផង និងបង្កើនកម្លាំងទិញផង។ លោកស្រី Le Viet Nga អនុប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ យើងឃើញថាអ្នកប្រើប្រាស់មានការរំភើបចិត្តយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ទំនិញដែលបានផលិតក្នុងស្រុក ដោយផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលប្រចាំតំបន់និងផលិតផលស្ថេរភាពទីផ្សារ រួមចំណែកធានាសុខុមាលភាពសង្គម។ មូលដ្ឋាននានាបានចូលរួមយ៉ាងសកម្មក្នុងការជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុកដែលផ្សារផ្ជាប់នឹងការងើបឡើងវិញនៃសេដ្ឋកិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ