ជំរុញថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងដំបន់ព្រំដែនវៀតណាម-កម្ពុជា
|
ជំរុញថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងដំបន់ព្រំដែនវៀតណាម-កម្ពុជា (VNP) |
Vovworld-សន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្ដាខេត្តព្រំដែនវៀតណាម
-កម្ពុជាលើកទី៨បានប្រព្រឹត្តទៅនាថ្ងៃទី២៨តុលានៅទីក្រុងហូជីមិញ ក្រោមសហ
អធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham
Binh Minh និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាសម្ដេចសខេង។
ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាននៅខាងក្រៅសន្និសីទ
នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Le Viet Trung ប្រធានក្រុម SOM
វៀតណាមបានឲ្យដឹងថា នេះជាយន្តការសហប្រតិបត្តិការសំខាន់ ទាក់ទិនផ្ទាល់ដល់
បណ្ដាខេត្តព្រំដែនវៀតណាម-កម្ពុជា។ ភាគីទាំងពីរបានឯកភាពទិសដៅសហប្រតិប
ត្តិការនាពេលខាងមុខ ក្នុងនោះមានការដែលបន្តកែលំអរគោលនយោបាយក្របខ័ណ្ឌ
គតិយុត្តិនៅថ្នាក់មជ្ឈឹមក្នុងវិស័យពាណិជ្ជកម្មហិរញ្ញវត្ថុជាដើម។ ទន្ទឹមនឹងនោះភាគី
ទាំងពីរព្រមព្រៀងកសាងគ្រប់គ្រងល្អកិច្ចការបោះបង្គោលព្រំខ័ណ្ឌសីមារទន្ទឹមនឹង
នោះជំរុញកិច្ចការបោះបង្គោលខ័ណ្ឌសីមារព្រំដែនតាមផែនការដែលបានដាក់ចេញ។
រីឯរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជាលោកព្រំសុខាប្រធានក្រុម SOM បានឲ្យ
ដឹងថា ចំណុចលេចធ្លោបំផុតក្នុងសម័យប្រជុំលើកនេះបើប្រៀបនឹងលើកមុនគឺភាគី
ទាំងពីរបង្កលក្ខណៈងាយស្រួលដើម្បីលើកកំពស់ថែមទៀតកិច្ចសហប្រតិបត្តិការអំពី
សេដ្ឋកិច្ចរវាងប្រជាជននៃប្រទេសទាំងពីរ៕