ជំរុញទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា
(VOVWORLD) - នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអាស៊ាន - ឥណ្ឌាលើកទី ២០ ដែលបានប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធវីដេអូនោះ ភាគីទាំងពីរបានអះអាងនូវការសន្យារបស់ខ្លួនក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។
កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអាស៊ាន - ឥណ្ឌាលើកទី ២០ (រូបថត៖ asean.org/TTXVN) |
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានទទួលស្គាល់ នូវលទ្ធផលដែលសម្រេចបានក្នុងដំណាក់កាលអនុវត្តផែនការធ្វើសកម្មភាពអាស៊ាន - ឥណ្ឌា សម្រាប់ដំណាក់កាល ២០១៦- ២០២០ ព្រមទាំងឯកភាពគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែង សំដៅអនុវត្តន៍យ៉ាងពេញលេញប្រកបដោយប្រសិទ្ធ ភាពនូវផែនការ ធ្វើសកម្មភាព ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីវិធីនានា សំដៅលើកកម្ពស់ថែមទៀតក្នុងការប្រើប្រាស់មូលនិធិអាស៊ាន - ឥណ្ឌា និងមូលនិធិ អាស៊ាន - ឥណ្ឌាបៃតង ផងដែរ៕