ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង​សហរដ្ឋ​អាមេរិក​លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន

(VOVWORLD) - ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក គណៈប្រតិភូមានជំនួបធ្វើការជាមួយស្ថាប័នមួយចំនួនរបស់រដ្ឋសភា និងរដ្ឋាភិបាលសហព័ន្ធ សមាជិកព្រឹទ្ធសភា និងសភាជាន់ទាបអាមេរិកមួយចំនួន តំណាងរដ្ឋកាលីហ្វ័រញ៉ា និងសាកលវិទ្យាល័យ UC Berkeley ។
ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង​សហរដ្ឋ​អាមេរិក​លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន - ảnh 1គណៈប្រតិភូបានជួបពិភាក្សាជាមួយតណាងសភាជាន់ទាបសហរដ្ឋអាមេរិក។ រូបថត៖ daibieunhandan.vn

គណៈប្រតិភូគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា និងក្រុមសមាជិកសភាមិត្តភាពវៀតណាម-អាមេរិក ដឹកនាំដោយលោក Le Quang Huy ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន ប្រធានក្រុមសភាវៀតណាម- អាមេរិក បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែកញ្ញា។ ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក គណៈប្រតិភូមានជំនួបធ្វើការជាមួយស្ថាប័នមួយចំនួនរបស់រដ្ឋសភា និងរដ្ឋាភិបាលសហព័ន្ធ សមាជិកព្រឹទ្ធសភា និងសភាជាន់ទាបអាមេរិកមួយចំនួន តំណាងរដ្ឋកាលីហ្វ័រញ៉ា និងសាកលវិទ្យាល័យ UC Berkeley ។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានចែករំលែកព័ត៌មាន និងបទពិសោធន៍ជាច្រើនលើវិស័យនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យផ្លាស់ប្តូរថាមពល និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយចាត់ទុកបញ្ហាទាំងនេះជាបញ្ហាសំខាន់នៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ