ជំរុញទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងបណ្ដាតំបន់របស់ន័រវេ
(VOVworld) - ចាប់ពីថ្ងៃទី២៦ដល់ទី២៨តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវេ
លោកស្រី Le Thi Tuyet Mai បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង
ចំនួន២គឺ Stavanger និង Time សំដៅស្វែងយល់ឱកាសជំរុញកិច្ចសហប្រតិបតិ្តការ
រវាងវៀតណាមនិយាយរួមនិងតំបន់នានារបស់វៀតណាមជាមួយទីក្រុងទាំង២នៅ
តំបន់ទិសនិរតីន័រវេនិយាយដោយឡែក។នៅជំនួបសន្ទនាជាមួយអភិបាលទីក្រុង
Stavanger លោកស្រី Christine Sagen Helgo ភាគីទាំង២បានផ្លាស់ប្ដូរមតិអំពីរាល់វិស័យ
ដែលវៀតណាមនិងទីក្រុង Stavanger អាចបង្កើនកិច្ចសហប្រតិបតិ្តការ។លោកស្រី
Le Thi Tuyet Mai បានជូនដំណឹងអំពីការខំប្រឹងប្រែងសំដៅផ្សព្វផ្សាយរូបភាពវៀត
ណាមនៅន័រវេ ព្រមទាំងជំរុញទំនាក់ទំនងពាណិជ្ជកម្មវប្បធម៌ ទេសចរណ៍រវាងវៀត
ណាមនិងទីក្រុង Stavanger ទៀតផង។រីឯនៅជំនួបសន្ទនាជាមួយអភិបាលទីក្រុង
Time នៃតំបន់ Rogaland លោក Reinert Kverneland ភាគីទាំង២បានផ្លាស់ប្ដូរមតិអំពី
ទំនាក់ទំនងសេដ្ឋកិច្ច ការជួបប្រាស្រ័យវប្បធម៌និងទេសចរណ៍រវាងវៀតណាមនិង
ទីក្រុង Time ក៏ដូចជាតំបន់ Rogaland ផងដែរ។
|
លោកស្រី Le Thi Tuyet Mai ឧទ្ទេសនាមអំពីសក្ដានុភាពក្នុងវិស័យទេសចរណ៍
នៅសិក្ខាសលា១នៅន័រវេ (រូបថត៖TTXVN) |
ក្នុងដំណើរទស្សនកិច្ចការងារនេះដែរ លោកស្រី Le Thi Tuyet Mai ក៏មានជំនួបប្រា
ស្រ័យជាមួយជនវៀតណាមមួយចំនួនដែលស្នាក់នៅ ធ្វើការឫរៀនសូត្រនៅ
Stavanger និងតំបន់ជិតខាងនានា៕