ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ី


ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ី - ảnh 1
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ៣១ មិនា លោក Hoang Binh Quan ប្រធានគណៈកម្មាធិការ

កិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមបានទទួលជួបសន្ទនាជាមួយលោក
Andrei Klimov អនុប្រធានគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាអន្តរាតិនៃព្រឹទ្ធសភា
រុស្ស៊ី ក្នុងឱកាសចូលរួមមហាសន្និបាត IPU លើកទី​ ១៣២ នៅទីក្រុង ហាណូយវៀតណាម។ ក្នុងជំនួបសន្ទនានេះ ភាគីទាំង ២ វាយតំលៃខ្ពស់ចំពោះទំនាក់ ទំនងសហប្រតិបត្តិការរវាងគណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព” និងបក្សកម្មុយនិស្ត វៀតណាមក្នុងរយៈពេលកន្លងទៅ ផ្លាស់ប្តូរអំពីការងារត្រៀមរៀបចំឲ្យ “សេចក្តីគណត់ហេតុស្តីពីការបើកទូលាយនិងធ្វើស៊ីជំរៅទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ” រវាង ទ្វេភាគីដែលគ្រោងចុះហត្ថលេខាក្នុងដំណើទស្សនកិច្ចនៅវៀតណាមខាងមុខ របស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev។ ទន្ទឹមនឹងនោះ ភាគីទាំង ២ បាន ផ្លាស់ប្តូរអំពីវិធានការជាក់ស្តែងសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងបក្ស កាន់អំណាចទាំង ២
នៃប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ