ជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង

ជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានាធិបតីកូរ៉េខាងត្បូង​ លោកស្រី Park Geun Hye

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan
 Sang ប្រធានាធិបតីកូរ៉េខាងត្បូង​ លោកស្រី Park Geun Hye បានមកបំពេញ ទស្សន កិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១១ កញ្ញា។ ​នៅក្នុងពិធីទទួល ​នាព្រឹកថ្ងៃទី៩ កញ្ញា ប្រធានរដ្ឋ Truong Tan Sang បាន ជឿជាក់ ថា÷ ដំណើរទស្សន
កិច្ច លើកនេះ នឹងរួមចំណែកដ៏សែនសំខាន់ ក្នុង ការ ជំរុញទំនាក់ទំនងដៃគូសហ
ប្រតិបត្តិ ការយុទ្ធសាស្ត្ររវាងវៀតណាមនិង កូរ៉េខាងត្បូង កាន់តែស៊ីជំរៅនិងប្រសិទ្ធិ
ភាព។ ប្រធានាធិបតី​ Park Geun Hye បានអះអាងថា÷​ដំណើរទស្សនកិច្ចលើកនេះ នៅវៀតណាម បានបង្ហាញ ពីការយកចិត្តទុកដាក់និងគោលបំណងជំរុញថែម ទៀត  ទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម បង្កើតទំនាក់ទំនង
 យល់ដឹង និងទំនុកទុកចិត្តគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើ
គ្រប់វិស័យ។ ថ្លែងមតិក្នុងជំនួបធ្វើការជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន ប្រធានរដ្ឋ 
Truong Tan Sang បានអះអាងថា÷

          “ ខ្ញុំសូមអបអរសាទរកូរ៉េខាងត្បូង បន្តចាត់ទុកវៀតណាមជាដៃគូសំខាន់​​អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងស្វាគមបណ្ដាអង្គភាពអាជីវកម្ម​កូរ៉េខាង
ត្បូង  បង្កើនការវិនិយោគ ​ រួមចំណែកចូលក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមនៅ
វៀតណាម។ ខ្ញុំជឿជាក់ថា÷ ដំណើរទស្សនកិច្ចលើកនេះ​របស់លោកស្រី Park
Geun Hye ទទួលបានជៅកជ័យ បង្កើតកម្លាំងចលករ​ថ្មី ​ដើម្បីជំរុញទំនាក់ទំនងដៃ
គូយុទ្ធ សាស្ត្រវៀតណាម-កូរ៉េខាងត្បូង ​បំពេញគោលបំណងនិងផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ ​ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ
និងអភិវឌ្ឍន៍ ក្នុងតំបន់និង​លើសកលលោក។”
​​​​​​​​​​​​​​​          នាថ្ងៃទី ៩ កញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
 លោក  Nguyen Phu Trong បាន ជួបសន្ទនាប្រធានាធិបតីកូរ៉េខាងត្បូងParkGeun
Hye។ នៅទីនេះ អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា÷​វៀតណាម
ជានិច្ចកាលចាត់ទុកកូរ៉េខាងត្បូងជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខ 
និងមានគោលបំណងពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ
យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក្នុងរយះពេលខាងមុខនេះ។ អគ្គលេខាបក្ស 
Nguyen Phu Trong ក៏បានជឿជាក់ថា÷ ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម
និង កូរ៉េខាងត្បូងនឹងមានការបោះជំហានថ្មីក្នុងរយះពេលខាងមុខនេះ។

             

ជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង - ảnh 2
          អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក  Nguyen Phu Trong បាន ជួបសន្ទនាប្រធានាធិបតីកូរ៉េខាងត្បូងParkGeun Hye។

​​​​​​​​​​​​​​         

          ក៏ក្នុងថ្ងៃនេះដែរ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Tan Dung បានមានជំនួបពិភាក្សាជាមួយ ប្រធានាធិបតី កូរ៉េខាង ត្បូង​ 
លោកស្រី Park Geun Hye។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះ អាងថា÷ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលធ្វើអស់ពីកម្លាំង កាយចិត្តរបស់ខ្លួន  ដើម្បីពូនជ្រុំអោយទំនាក់ទំនងសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្រវៀតណាមនិង
កូរ៉េខាងត្បូង កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។  នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើ ប្រធានាធិបតីកូរ៉េខាងត្បូង​ លោកស្រី Park Geun Hye​ បន្តយក ចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិ បត្តិ កា ររវាងប្រទេសទាំងពីរ ពិសេសគឺ
វិស័យ÷  សន្តិសុខ ការពារប្រទេស  ពាណិជ្ជកម្ម វិនិយោគ…។ល។

ជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង - ảnh 3
នាយករដ្ឋមន្ត្រី​ Nguyen Tan Dung និងប្រធានាធិបតី Park Geun Hye​ ( http://chinhphu.vn)

          ប្រធានាធិបតី​ Park Geun Hye​ បានអះអាងថា÷​កូរ៉េខាងត្បូងនឹងបង្កលក្ខណះ អោយទំនិញវៀតណាមចូលមកទីផ្សារនៃប្រទេសនេះ បង្កើនកិច្ច សហប្រតិបត្តិការ ជាមួយវៀតណាមលើបណ្ដាវិស័យ ដូចជា÷​វិទ្យាសាស្ត្រ  សន្តិសុខ ការពារប្រទេស​
…ជាដើម។

          ក៏ក្នុងថ្ងៃនេះដែរ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung ក៏មានជំនួបធ្វើការជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង​ លោក
ស្រី Park Geun Hye​ ផងដែរ។
        ក្នុងឱកាសនេះភាគីទាំង២បានចេញសេចក្តីថ្លែងការណ៍រួម។ក្នុងនោះលើកច្បាស់
ថា​៖វៀតណាមនិងកូរ៉េខាងត្បូងឯកភាពរៀបចំការជួបចរចារសាមញ្ញនៅថ្នាក់ជាន់ខ្ពស់។ជំរុញខ្លាំងការជួប្រាស្រ័យប្រជាជនទ្វេភាគីនិងបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
ដែលក្នុងនោះមានការបណ្តុះបណ្តាលកម្មាភិបាលការពារប្រទេសចែករំលែកបទពិសោធន៍
ចូលរួមសកម្មភាពរក្សាសន្តិភាព​រួមចំណែក រក្សាសន្តិភាព​ស្ថិរភាពនៅក្នុងតំបន់និងនៅលើ
សកលលោក។
វៀតណាមនិងកូរ៉េខាងត្បូងបានមូលមតិជាឯកច័ន្តទទួលអោយបានតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេវេភាគី៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០តាមរយះការបើកទូលាយទំនាក់ទំនង
ពាណិជ្ជកម្ម។វៀតណាមនិងកូរ៉េខាងត្បូងបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យក្នុងនោះមាន​ការបណ្តុះបណ្តាលភាសា វ​ប្បធម៌សលិល្បនិងកីឡាជាដើម។
ស្តីពីការបើកទូលាយកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងលើវេទិការអន្តរជាតិភាគីកុរ៉េខាង
ត្បូងបានសំដែងការព្រួយបារម្មន៍អំពីការសាកល្បងនុយក្លេអ៊ែរនៃសាធារណរដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េនិងអះអាងថា៖មិនយល់ព្រមការដែលប្រទេសនេះមានអាវុធ នុយក្លេ
អ៊ែរទេ។វៀតណាមនិងកូរ៉េខាងត្បូងបានមូលមតិជាឯកច័ន្តគួបផ្សំសហប្រតិបត្តិការនៅ
វេទិការនៅក្នុងតំបន់និងពន្តរជាតិដូចចា  ASEAN+3  - ARF –EAS –APECល។ល។ភាគី
ទាំង២បានសង្កត់ធ្ង់លើសារសំខាន់នៃការរក្សាសន្តិភាព​ស្ថិរភាព​សេរីភាពខានាវាចរណ៍
និងដោះស្រាយជំលោះទាំងឡាយដោយសន្តិវិធី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ