ជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងវ៉េណេហ្ស៊ុយអេឡា

(VOVWORLD) - នាថ្ងៃទី ៨ កក្កដា ទទួលជួបអនុរដ្ឋមន្ត្រីការបរទេស លោកស្រី Capaya Rodriguez រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ នូវការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហ ប្រតិបត្តិការល្អប្រសើរ ក៏ដូចជាក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងវេណេហ្ស៊ុយអេឡា។

ជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងវ៉េណេហ្ស៊ុយអេឡា - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son  ទទួលជួបអនុរដ្ឋមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡាលោកស្រី Capaya Rodriguez។ (រូបថត៖ TTXVN)
តបតាមការអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Capaya Rodriguez អនុរដ្ឋមន្ត្រីក្រសួងការបរទេសវេណេហ្ស៊ុយអេឡាបានមកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែកក្កដា ក្នុងឱកាសរំលឹកខួប លើកទី ១៥ នៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ (ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០០៧ - ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២)។
នាថ្ងៃទី ៨ កក្កដា ទទួលជួបអនុរដ្ឋមន្ត្រីការបរទេស លោកស្រី Capaya Rodriguez រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ នូវការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហ ប្រតិបត្តិការល្អប្រសើរ ក៏ដូចជាក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងវេណេហ្ស៊ុយអេឡា; ស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលជំរុញការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងក្រសួង ស្ថាប័ននានា ព្រមទាំងបង្កើនថែម ទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីផងដែរ។
នាថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc និងសម ភាគីវេណេហ្ស៊ុយអេឡាបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៩។ ភាគីទាំងពីរបានឯកភាពលើវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានខ្លឹមសារជាក់ស្ដែង និងប្រសិទ្ធភាពថែមទៀត; បញ្ជាក់ជំហរក្នុងការដោះស្រាយ ជម្លោះអន្តរជាតិដោយមធ្យោបាយការទូត និងសន្តិវិធី ឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ