ជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងស៊ុយអែត

(VOVWORLD) -ស៊ុយអែតគាំទ្រវៀតណាមក្នុងការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងគាំពារ វិនិយោគរវាងវៀតណាមនិង សហភាពអឺរ៉ុប ។
ជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងស៊ុយអែត - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ  (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាមរបស់ ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត ព្រះនាម Victoria Ingrid Alice Desiree នោះ នាថ្ងៃទី ៨ ខែឧសភា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានជួបធ្វើការជាមួយ លោកស្រី Ann Linde រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មស៊ុយអែត។

នៅក្នុងជំនួបនេះ លោកស្រី Ann Linde បាននិយាយថាព្រះរាជាណាចក្រស៊ុយអែតនឹងជួយឧបត្ថម្ភវៀតណាមលើវិស័យដែលមានប្រៀបខ្លាំង ដូចជា៖ ការប្រើប្រាស់ថាមពល ប្រកបដោយការសន្សំសំចៃ និងប្រសិទ្ធភាព ជាពិសេសគឺ ប្រភពថាមពលកកើតឡើងវិញ ព្រមទាំងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមរបស់វៀតណាម។ ម៉្យាងវិញទៀត ស៊ុយអែត និងជួយឧបត្ថម្ភវៀតណាមក្នុងការកសាងរាល់គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បដិវត្តឧស្សាហកម្ម ៤.0 និងសេដ្ឋកិច្ចឌីជីថល។ លើសពីនេះទៅទៀត ស៊ុយអែតគាំទ្រវៀតណាមក្នុងការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងគាំពារ វិនិយោគរវាងវៀតណាមនិង សហភាពអឺរ៉ុប ។

ដើម្បីជាកិច្ចឆ្លើយតប លោក Tran Tuan Anh បាននិយាយថា ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមសន្យាធ្វើជាស្ពានតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីវឌ្ឍនភាពនៃភាគីទាំងពីរ។ ទន្ទឹមនឹងនេះ រួមសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងការកសាងទិសដៅអភិវឌ្ឍន៍លើគ្រប់វិស័យដូចជា៖ ថាមពល ឧស្សាហកម្មឧបត្ថម្ភ ការចែកចាយលករាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ